ព័ត៌មានផ្សេងៗទៀត
នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសារធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងឥណ្ឌា ឯកឧត្តម ឌិត ទីណា បានស្នើសុំឱ្យមានការផ្លាស់ប្តូរបទពិសោធន៍នៃការធ្វើកសិកម្មរកម្ពុជា-ឥណ្ឌា ដោយអញ្ជើញអ្នកវិនិយោគទុនឥណ្ឌា មកទស្សនកិច្ចសិក្សានៅកម្ពុជា ដើម្បីសិក្សាពីសក្តានុពលរបស់វិស័យកសិកម្មកម្ពុជា ក៏ដូចជាការរកឱកាសទីផ្សាឱ្យកសិផលកម្ពុជា។ ឥណ្ឌាសំបូរដោយគ្រឿងយន្តកសិកម្ម ជាច្រើនដែលអាចកាត់បន្ថយថ្ងៃចំណាយកសិករ។ ទន្ទឹមគ្នានេះ ឯកឧត្តមក៏បានពិភាក្សាជាមួយលោកជំទាវ Devyani Khobragade អំពីការសិក្សាពីលទ្ធភាពនៃការផ្គត់ផ្គង់ជីគីមីពីឥណ្ឌា ដោយផ្តោតសំខាន់លើគុណភាពនិងតម្លៃនៃជី ដែលអាចប្រកួតប្រជែងនៅលើទីផ្សារកម្ពុជាបាន។