ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការកែលម្អកម្មវិធីធ្វើវិញ្ញាបនបត្របញ្ជាក់គុណភាពផលិតផលកសិកម្ម

ចេញ​ផ្សាយ​ ៣០ កញ្ញា ២០២៥ 989

នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឋានៈជាអ្នកសម្របសម្រួលគម្រោងអភិវឌ្ឍន៍របស់ក្រសួង និងជានាយកគម្រោង «ភាពជាដៃគូរវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់ នៅខាងជើងបឹងទន្លេសាប (Public-Social-Private Partnerships for Ecologically-Sound Agriculture and Resilient Livelihood in Northern Tonle Sap Basin, PEARL)» បានអញ្ជើញដឹកនាំកិច្ចប្រជុំបកស្រាយ និងពិភាក្សាអំពីបច្ចុប្បន្នភាពនៃការធ្វើវិញ្ញាបនបត្របញ្ជាក់គុណភាពផលិតផលកសិកម្ម ភាពខ្វះចន្លោះដែលត្រូវបំពេញ និងកំណត់កិច្ចការដែលត្រូវធ្វើដើម្បីកែលម្អ។ 
កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) សរុបចំនួន៤០នាក់។
តាមរយៈកិច្ចប្រជុំ សមាសភាពទាំងអស់បានចូលរួមយ៉ាងសកម្ម និងយកចិត្តទុកដាក់ខ្ពស់ក្នុងការចែករំលែកព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធដ៏មានតម្លៃជាច្រើន ហើយបានសាទរ និងបង្ហាញនូវការប្តេជ្ញាចិត្តចូលរួមកែលម្អកម្មវិធីដ៏សំខាន់នេះ នៅក្នុងបរិការណ៍ដែលផលិតផលកសិកម្មកម្ពុជា មួយភាគធំ ត្រូវបានកសិករ និងសហគមន៍កសិកម្មផលិតសម្រាប់លក់ ឬធ្វើពាណិជ្ជកម្ម ទាំងលើទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។
ជាចុងក្រោយ អង្គប្រជុំបានសម្រេចលទ្ធផលដែលបានគ្រោង ដោយបានយល់ដឹងកាន់តែច្បាស់អំពីសារសំខាន់នៃការកែលម្អកម្មវិធី ហើយបានរួមគ្នាផ្តល់យោបល់ដើម្បីធ្វើឱ្យកម្មវិធីរបស់ជាតិមួយនេះ កាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ សំដៅធ្វើឱ្យកសិករ និងសហគមន៍កសិកម្ម ដែលជាអ្នកផលិត អ្នកប្រមូលទិញ និងជាអ្នកកែច្នៃ ហើយទីផ្សារជាតិ និងអន្តរជាតិទទួលស្គាល់ និងជឿជាក់ ដែលនៅទីបំផុត ផលិតផលកសិកម្មជាតិកាន់តែដណ្តើមបានភាពប្រកួតប្រជែងនៅលើទីផ្សារ ពោលគឺ អាចលក់បានច្រើន នៅក្នុងតម្លៃដែលអាចទទួលយកបាន។
ទន្ទឹមគ្នានោះដែរ អង្គប្រជុំបានយល់ស្របគ្នាលើចំណុចចាំបាច់ដែលត្រូវកែលម្អលើការបង្កើនចំណាប់អារម្មណ៍ ចំណេះដឹង និងផលិតភាពរបស់គ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃកសិកម្ម ពោលគឺ ធ្វើឱ្យផលិតផលកសិកម្មកម្ពុជា កាន់តែមានភាពសមស្របនឹងតម្រូវការរបស់ទីផ្សារ ទាំងបរិមាណ គុណភាព សុវត្ថិភាព និងពេលវេលាផ្គត់ផ្គង់។
គួរបញ្ជាក់ថា អង្គប្រជុំមិនត្រឹមតែបានផ្តោតលើការធ្វើវិញ្ញាបនបត្របញ្ជាក់អំពីគុណភាពផលិតផលកសិកម្មកម្ពុជា ស្របតាមស្តង់ដារសុវត្ថិភាពចំណីអាហារជាតិ និងអន្តរជាតិ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបញ្ជាក់ផងដែរថា ផលិតផលកសិកម្មកម្ពុជា កាន់តែមានតម្លៃបន្ថែម តាមរយៈការយកចិត្តទុកដាក់ទាំងលើទិដ្ឋភាពយេនឌ័រ បរិយាប័ន្នសង្គម បរិស្ថាន ធនធានធម្មជាតិ វប្បធម៌ ព្រមទាំងការបង្កើនភាពធន់ និងការរួមចំណែកកាត់បន្ថយបញ្ហានានាដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុផងដែរ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 61

ថ្នាក់ដឹកនាំក្រសួង បានចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចអាងកំពីងពួយ...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 53

ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងកសិកម្ម បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤...
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 559

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 654

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 639

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 649

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 654

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 678

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 644

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 641

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 683

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 674

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦