ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ និងគាំទ្ររោងចក្រកែច្នៃដំឡូងមី នៅខេត្តរតនគិរី

ចេញ​ផ្សាយ​ ៩ កក្កដា ២០២៦ 2347

នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី បាន​ដឹក​នាំ​ក្រុមការងារជំនាញនៃមន្ទីរកសិកម្មខេត្តរតនគិរី ជួបពិភាក្សា​ការងារ ជាមួយតំណាងរោងចក្រកែច្នៃម្សៅដំឡូងមីរបស់ក្រុមហ៊ុន ជាទូច ត្រេឌីង ស្ថិតនៅភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ក្នុងជំនួបពិភាក្សា ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុក​ដាក់​ខ្ពស់លើការជំរុញ និងលើកទឹកចិត្តវិនិយោគិនក្នុងការកែច្នៃ​កសិផល ព្រមទាំងការសម្របសម្រួល នីតិវិធីផ្លូវច្បាប់ពាក់ព័ន្ធនឹងការ​នាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារប្រទេសទី៣ ពីបណ្តាខេត្ត ក៏ដូចក្នុងតំបន់មេគង្គលើ ជាពិសេសខេត្តរតនគិរី ដែលជាខេត្តមាន​សក្តានុពលខ្ពស់ និងមានព្រំដែនជាប់ជាមួយសាធារណរដ្ឋ​សង្គម​និយមវៀតណាម។
ក្នុងនាមជា​តំណាងរដ្ឋលេខាធិការទទួលបន្ទុកវិស័យកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទនៅខេត្តរតនគិរី ឯកឧត្តមបណ្ឌិតបានណែនាំ​ឱ្យមន្ត្រីជំនាញ នៃមន្ទីរកសិកម្មនេសាទខេត្ត សហការយ៉ាងជិតស្និទ្ធ​ជាមួយ​តំណាងរោងចក្រ ដើម្បីសម្របសម្រួលការងារពាក់ព័ន្ធ និង​ផ្តល់​ការគាំទ្រតាមតម្រូវការជាក់ស្តែង សំដៅជួយឱ្យដំណើរការផលិត និងអាជីវកម្មរបស់រោងចក្រប្រព្រឹត្តទៅដោយរលូន ប្រសិទ្ធភាព និង​និរន្តរភាព។
សូមបញ្ជាក់ថា រោងចក្រកែច្នៃម្សៅដំឡូងមីក្រុមហ៊ុន ជាទូច ត្រេឌីង  បច្ចុប្បន្ន ប្រមូលទិញដំឡូងមីស្រស់ពី​ខេត្តសៀមរាប ព្រះវិហារ បន្ទាយ​មានជ័យ ឧត្តរមានជ័យ និងខេត្ត​រតនគិរី ទិញបាន​ប្រមាណ​ពី១០ម៉ឺន ដល់ ២០ម៉ឺនតោនក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រដំណើរការ​ផលិត​ត្រឹមតែចន្លោះពីខែសីហា ដល់ខែ​មីនា ខណៈដែលចាប់ពី​ខែមេសា ដល់​ខែកក្កដា ជារដូវដាំដុះដំឡូងមី៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 278

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 291

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 585

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 658

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 624

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 660

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 918

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 908

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 896

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1057

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1108

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1150

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...