ស្រះ​ទឹក​តំលៃ​ជាង២៣លាន​រៀល​សម្ភោ​ធ​ឱ្យ​អ្នកភូមិ​ប្រើប្រាស់

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4193

ស្រះ​ទឹក​ដ៏​ដំ​បង្គួរ​មួយ ស្ថិតនៅ​ភូមិ​ត្រញំងកក់ ឃុំ​ជាងទង ស្រុក​ត្រាំកក់ តាកែវ ដែល​ស្ដា​ឡើងវិញ​ក្រោម  អំណោយ​របស់​ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រី ក្រសួងកសិកម្ម បានដាក់​សម្ភោ​ធ​កាលពីដើម​សបា្ដ​រហ៍​នេះ ក្រោម​ការចូលរួម​ដោយ ផ្ទាល់​របស់​ឯកឧត្តម​រដ្ឋមន្ដ្រី។

ស្រះ​ទឹក​នេះ​មាន​ទំហំ ៤០ម៉ែត្រ​គុណ​នឹង ៤២ម៉ែត្រ​និង​ជម្រៅ ម៉ែត្រ។ ស្រះ​ទឹក​នេះ​ចំណាយ​ថវិកា​ស្ដារ​ជាង ២៣លាន រៀល ដែល​ផ្ដល់ជូន​ដោយឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រី ក្រសួងកសិកម្ម។ ស្រះ​នេះ​បាន​ក្លាយជា​ចំណងដៃ​នា​ដំណាច់ឆ្នាំ​សាកល ២០១០។

ឯកឧត្តម​រដ្ឋមន្ដ្រី ​បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ ​ដែល​ចូលរួម​អបអរសាទរ​ជាច្រើន​រយ​នា​ក់ថា សមិទ្ធិផល​នេះ​ថ្មី​ត្បិតតែ​ជា​ថវិកា របស់ឯកឧត្តម តែ​អាច​សម្រេច​បាន​ក៏​អាស្រ័យ​ដោយ​មន្ដ្រី​ក្រុមការងារ​របស់ឯកឧត្តម និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ អាជ្ញាធរ​ដែនដី​ផងដែរ។

ឯកឧត្តម​បន្ដថា សម្រាប់​រូប​ឯកឧត្តម ក្រុមការងារ​របស់​ឯក​ឧ​ត្ត​ម និង​អ្នកភូមិ​ទាំងអស់ គឺ​មិន​បញ្ចប់​ត្រឹមនេះ​ទេ តែ​យើង​ត្រូវ រួមគ្នា​ធ្វើ​បន្ដទៀត​ដើម្បី​អភិវឌ្ឍន៍ ភូមិ ឃុំ ស្រុក និង​ជីវភាព​គ្រួសារ​របស់យើងៗ មានន័យថា​ត្រូវ​ប្រយុទ្ធ ​និង​ភាពក្រីក្រ​ហើយ បញ្ចប់​វា​នៅត្រឹម​យើង​ឱ្យបាន។

ដោយ​សម្លឹង​ទៅរក​ទីកន្លែង​ដទៃ ឯកឧត្តម​រដ្ឋមន្ដ្រី​ បាន​បន្ដទៀតថា​ យើង​ត្រូវ​រួមគ្នា​គិតគូរ​ដោះស្រាយ​បញ្ហា​ទឹក​នេះ ​អោយបាន​កាន់តែច្រើន​ សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ ពិសេស​ការធ្វើ​កសិកម្ម ​ដែលជា​ប្រភព​ចំណូល​រួម​ដ៏​ធំ​របស់​កសិករ។ ឯកឧត្តម ​បានជំ​រុញអោយ​ក្រុមការងារ​ក្រុមប្រឹក្សាឃុំ​ យក​ចិ​ត្ដ​ទុកដាក់​ក្នុងការ​ថែម​ស្រះ​ដែលមាន​ស្រាប់ និង​ពិនិត្យ​ទៅរក​ស្ដារឡើងវិញ និងការជីក​ស្រះ​បន្ថែម។

ឯកឧត្តម ​ក៏បាន​ផ្ដល់នូវអនុសាសន៍​មួយចំនួន​ផងដែរ​ថា ក្រោយពេល​ច្រូតកាត់​រួច​ គួរតែ​បង្វែរ​ផ្ទៃដី​មួយចំនួន​ទៅ​ដាំ​ដំណាំ ផ្សេងៗទៀត​ពោល​ជា​ដីចម្ការ​នាំ​ផលិតផល​កសិកម្ម​ទៅ​ផ្គត់​ផ្គង​ទីផ្សារ។ កសិករ​គួ​រួមគ្នា​បង្កើតជា​សហគមន៍​ដាំ​បន្លែ​សិរី​រា​ង្គ​ដែល ប្រការនេះ​នឹងធ្វើ​អោយ​កសិករ​ទទួល​បាន​នូវ​ផល​ច្រើន​ពី​ការខិតខំ​របស់ខ្លួន។ លោក​បាន​បញ្ជាក់ថា​រូបលោក​ព្រមទាំង​មន្ដ្រី​ក្រុមការងារ របស់លោក​ត្រៀម​ជួយ​ជានិច្ច ប្រសិន​កសិករ​ត្រូវការ​ឱ្យជួយ​ទាំង​ស្មារតី បច្ចេកទេស។ល។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 1

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនជនភៀសសឹកមកមណ្ឌលសុវត្ថិភាព និងទទួលអំណោយគ្រឿងឧបភោគបរិភោគ​ពីបងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុ​ នៅខេត្តបន្ទាយមានជ័យ

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនជនភៀសសឹកមកមណ្ឌលសុវត្ថិភាព និងទទួលអំណោយគ្រឿងឧបភោគបរិភោគ​ពីបងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុ​...
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 7

ឯកឧត្តម ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរជ្រៅ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អមដំណើរដោយឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងារ​ លោក​ លី​ សុវណ្ណរិទ្ធិ​ អភិបាលរងខេត្ត​ លោក​ កែវ​ តារារស្មី​ អភិបាលស្រុកអូរជ្រៅ​ ព្រមទាំងសហការី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី​ ​​ចែក​​ជូនពុកម៉ែពូមីងបងប្អូនប្រជាពលរដ្ឋ​ភៀស​សឹកដែលកំពុងស្នាក់នៅមណ្ឌលវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

នាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរជ្រៅ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 33

ឯកឧត្តម ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរជ្រៅនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងារ និងសហការី បាន​ចូលរួម​អមដំណើរ​ ឯកឧត្តម​ កែ​ គឹម​យ៉ាន ​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះ​សួរ​សុខ​ទុក្ខ​ និង​​ចែក​ស្បៀង​ជូនពុកម៉ែពូមីងបងប្អូនប្រជាពលរដ្ឋ​ភៀស​សឹក​​ចំនួន​ ៨១៤គ្រួសារ​ រួម​មាន​អង្ករ​ សាច់​ជ្រូក​ ទឹក​សុទ្ធ​ និងចេក​ ​ដែលកំពុងស្នាក់នៅមណ្ឌលវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

នាថ្ងៃទី​១៤​ ខែធ្នូ​ ឆ្នាំ​២០២៥ ឯកឧត្តម ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរជ្រៅនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តម...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 177

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញដឹកនាំ​ដំណើរ​ទស្សន​កិច្ច​អ្នក​សារព័ត៌មាន ក្រោមប្រធានបទស្តីពី «ពង្រឹងការគ្រប់គ្រងជលផល​សមុទ្រ​តាមរយៈការតាមដាន ត្រួតពិនិត្យ និងការឃ្លាំមើលតាមបែប​ឌីជីថល»

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំ​កម្ម​វិធី​ដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 187

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារនាំយក​នូវស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចែកជូនប​ង​ប្អូន​ប្រជាពលរដ្ឋភៀសសឹក នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១២-១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 172

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងក្រុមការងារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បាននាំយកស្បៀងអាហារ ទឹកសុទ្ធ និងសម្ភារៈមួយចំនួន ដើម្បីផ្តល់ជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលឃុំបន្ទាយឆ្មារ

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងក្រុមការងារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 172

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលអំណោយគ្រឿងឧបភោគបរិភោគ សម្រាប់ចែកជូនប្រជាពលរដ្ឋភៀសសឹក​ នៅខេត្តបន្ទាយមានជ័យ

នាសៀលថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 169

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងលោកអ្នកឧកញ៉ា លាង ឃុន ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនជនភៀសសឹកមកមណ្ឌលសុវត្ថិភាព នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងលោកអ្នកឧកញ៉ា លាង ឃុន​ សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 173

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៤​ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្ម ដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន​...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 188

អបអរសាទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ - ១៤ ធ្នូ ២០២៥

អបអរសាទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ - ១៤ ធ្នូ ២០២៥
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 185

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តមអភិបាល អ៊ុំ រាត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចូលរួមពិធីបូជាសពវិរកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី

កាលពីថ្ងៃ១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តមអភិបាល អ៊ុំ រាត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចូលរួមពិធីបូជាសពវិរៈកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 188

អបអរសាទរ ខួប៣៣ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៥

អបអរសាទរ ខួប៣៣ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៥