ព័ត៌មានផ្សេងៗទៀត
ចេញពីសហគមន៍តាសីសាមគ្គី ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានអញ្ជើញចុះទៅពិនិត្យកន្លែងចិញ្ចឹមបង្កង(ពូជអូស្ត្រាលី ដង្កៀបក្រហម) របស់ពូ ចៅ សំអុល នៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ។ ពូបានចិញ្ចឹមបង្កងនេះក្នុងឆ្នាំ ២០១៧ ដោយនាំចូលពូជពីប្រទេសថៃ ដើម្បីធ្វើការបង្កាត់ កូនលក់ក្នុង១ក្បាលថ្លៃ ១៥០០-២០០០រៀល ហើយមកទល់បច្ចប្បន្នលក់កូបានចំនួន ២០០០០កូន។ ចិញ្ចឹមក្នុងស្រែតែក្នុងរយ:ពេល ៣ខែ អាចប្រមូលផលបាន ក្នុង១គីឡូតម្លៃ ៣០ ដុល្លារ ហើយក្នុង ១ហត អាចទទួលបាន ៣ម៉ឺនដុល្លារ។ ដោយសារមានទីផ្សារល្អ បច្ចុប្បន្នកំពុងស្វែងរកដៃគូផលិតតាមរយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំដល់រដ្ឋបាលជលផលជួយជំរុញ ផ្សព្វផ្សាយឲ្យបានទូលំទូលាយដើម្បីបន្ថែម និងបង្កើនប្រាក់ចំណូលក្រៅពីផលិតកម្មស្រូវ ក្រៅពីនេះការជួយបណ្តុះបណ្តាលការងារបច្ចេកទេស និងគោលការ GAP ផងដែរ។