ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងប្រតិភូអមដំណើរ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Liyong អគ្គនាយកអង្គការយូនីដូ(UNIDO)

ចេញ​ផ្សាយ​ ២៦ តុលា ២០១៨ 3843

នៅព្រឹកថ្ងៃព្រហស្បត៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និនេសាទ និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងប្រតិភូអមដំណើរ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Liyong អគ្គនាយកអង្គការយូនីដូ(UNIDO) នៅឯស្ថានបេសកម្មអចិន្រ្តៃយកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម កំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិច ហើយក្រសួងស្នើសុំឲ្យអង្គការជួយផ្តល់ការគាំទ្រមួយចំនួនសម្រាប់ជំរុញដល់ដំណើរការរៀបចំបញ្ចប់ការងារនេះ។ ក្រៅពីនេះក្រសួងពាណិជ្ជកម្ម កំពុងជំរុញប្រព័ន្ធសមាហរណកម្មពាណិជ្ជកម្មប្រទេស(CTIS) និង កម្មវិធី AIMS ដែលអាចជួយរកទីផ្សារកសិផលដល់កសិករកម្ពុជា និងអាចចែករំលែកព័ត៌មានរវាងអ្នកទិញនិងអ្នកផលិត។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើដល់អង្គការយូនីដូ ពិនិត្យមើលនូវលទ្ធភាពគាំទ្រដល់គុណភាពកិច្ចដំណើរការតម្លើងរថយន្តក្នុងក្របខណ្ឌអាស៊ាន ស្នើឲ្យជួយសម្របសម្រួលក្នុងការទទួលបាននូវហិរញ្ញប្បទានពីក្របខណ្ឌគោលនយោបាយវិថីនិងខ្សែក្រវ៉ាត់ តាមរយៈធនាគារ AIIB ចិន និងស្នើផ្តល់ការគាំទ្រដល់ការរៀបចំប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិចដើម្បីអាចជួយដល់សហគ្រាសតូចនងមធ្យមក្នុងការភ្ជាប់ទំនាក់ទំនងទីផ្សារកម្ពុជានិងអន្តរជាតិជាពិសេសចិន។ ជាមួយគ្នានេះដោយមានសន្ទុះកើនឡើងនូវចំនួនភ្ញៀវទេសចរបរទេសនៅកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើដល់អង្គការយូនីដូជួយគាំទ្រដល់ការគ្រប់គ្រងគុណភាពនិងសុវត្ថិភាពម្ហូបអាហារតាមផ្លូវនៅកម្ពុជាដែលភ្ញៀវជាច្រើនមានចំណាប់អារម្មណ៏ និងស្នើឲ្យជួយដល់ការពង្រឹងសមត្ថភាពក្នុងការត្រួតពិនិត្យសុវត្ថិភាពផលិតផលឆ្លងដែននៅតាមច្រកចូលអន្តរជាតិទាំងអស់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានថ្លែងអំណគុណចំពោះអង្គការយូនីដូ ដែលបានសហការ និងគាំទ្រដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅលើការកែច្នៃផលិតផលជលផល ហើយ ឯកឧត្តម វេង សាខុន ក៏បានស្នើដល់ UNIDO ជួយដល់កម្ពុជាក្នុងការរៀបចំបទដ្ឋានគតិយុត្តិពាក់ព័ន្ធឈានទៅទទួលបានការអនុញ្ញាតនាំចេញផលនេសាទសមុទ្រទៅកាន់ទីផ្សារអ៉ឺរ៉ុប។ បន្ថែមពីនេះ កសិផលជាច្រើននៅកម្ពុជាកំពុងស្វែងរកទីផ្សារនាំចេញ ដោយតម្រូវនូវការស្នើសុំឲ្យមានការទទួលស្គាល់គុណភាពនិងស្តង់ដារ ដូច្នេះក្រសួងកសិកម្ម ស្នើដល់អង្គការយូនីដូ ជួយផ្តល់នូវការគាំទ្របន្ថែមពីនីតិវិធីក្នុងការទទួលបានការទទួលស្គាល់នូវគុណភាពនិងស្តង់ដាផលិតផលកសិកម្ម។
លោក Liyong មានប្រសាសថា អង្គការយូនីដូ មានបំណងពង្រឹងកម្មវិធីភាពជាដៃគូប្រទេសជាមួយកម្ពុជា ដោយផ្តោតទៅលើការពង្រឹងសមត្ថភាព ការអភិវឌ្ឍន៍វារីវប្បកម្ម ជំរុញការវិនិយោគសួនកសិឧស្សាហកម្មទំនើបដែលផ្សារភ្ជាប់ទៅនឹងខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម កិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់គុណភាព និងស្តង់ដារផលិផលកសិកម្ម(អនាម័យ និងភូតគាមអនាម័យ) និងការជំរុញពាណិជ្ជកម្មធុនស្រាលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ នៅក្នុងខែវិច្ជិកាខាងមុខនេះ អង្គការយូនីដូ មានគម្រោងរៀបចំកម្មវិធីនៅសាធារណៈរដ្ឋប្រជាមានិតចិនស្តីអំពីស្តង់ដារផលិតផលចិននិងស្តង់ដារផលិតផលអន្តរជាតិ ហើយសង្ឃឹមថា ឯកឧត្តមរដ្ឋមន្រ្តី ទាំងពីរអាចនឹងអញ្ជើញចូលរួមផងដែរ។ ជាចុងក្រោយ លោកមានប្រសាសថា លោកនឹងធ្វើការពិនិត្យនូវលទ្ធភាពក្នុងការរៀបចំជាកម្មវិធីគាំទ្រសម្រាប់ជួយដល់ការអភិវឌ្ឍនៅកម្ពុជាទៅតាមចំណុចអាទិភាពនៃកិច្ចពិភាក្សាខាងលើ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 177

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និង​ឯកឧត្តមរដ្ឋមន្រ្តី​ Francisco P.Tiu Laurel Jr. នៃសារធារណរដ្ឋហ្វីលីពីន ព្រមទាំងប្រតិភូអមដំណើរ​ អញ្ជើញចូលរួមទស្សនាស្តង់ផលិតផលកសិកម្ម​ ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26)

ទិដ្ឋភាព ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និង​ឯកឧត្តមរដ្ឋមន្រ្តី​ Francisco P.Tiu Laurel Jr. នៃសារធារណរដ្ឋហ្វីលីពីន ព្រមទាំងប្រតិភូអមដំណើរ​ អញ្ជើញចូលរួមទស្សនាស្តង់ផលិតផលកសិកម្ម​...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 207

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញអមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបជាមួយ​ ឯកឧត្តម Francisco P.Tiu Laurel Jr. ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

នាថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញអម​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 243

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 227

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 229

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 251

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 231

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 375

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 333

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 335

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 352

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 361

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...