ព័ត៌មានផ្សេងៗទៀត
ការរួមគ្នាជាសហគមន៍ ផ្ដល់ផលចំណេញដល់ប្រជាកសិករ តាមរយៈការទិញធាតុចូលកសិកម្មដូចជា គ្រាប់ពូជ ជី និងថ្នាំ ក្នុងតម្លៃទាប ដោយសារការទិញក្នុងបរិមាណច្រើនចំណាយអស់តិចជាងការខ្ចីឬទិញរាយជាលក្ខណៈគ្រួសារ។ បន្ថែមពីនេះ ការចូលរួមជាសហគមន៍ មានភាពងាយស្រួលក្នុងការទទួលប្រាក់កម្ចីការប្រាក់ទាប ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួម និងការដាំដុះដោយចុះកិច្ចសន្យាទិញលក់ ដែលធានាតម្លៃនិងទីផ្សារទុកមុន ហើយបញ្ចៀសហានិភ័យនៃការប្រែប្រួលតំលៃនៅពេលប្រមូលផល៕