ព័ត៌មានផ្សេងៗទៀត
ធានាតម្លៃនិងទីផ្សារ ចំណាយដើមតិច និងចំណេញច្រើន ទាំងនេះហើយគឺមូលហេតុដែលពុកម៉ែបងប្អូនប្រជាកសិករយើងគួរបបួលគ្នាចងក្រងជាសហគមន៍កសិកម្មទំនើប។ ពុកម៉ែបងប្អូនប្រជាកសិករយើងនៅខេត្តកំពង់ធំ មានទំនុកចិត្តលើការចងក្រងសហគមន៍កសិកម្មទំនើប និងការដាំដុះតាមការចុះកិច្ចសន្យាលក់ទុកជាមុន ដោយសារពួកគាត់ទទួលតម្លៃស្រូវសែនក្រអូប និងស្រូវស្រង៉ែ ខ្ពស់ជាងទីផ្សារ ស្របពេលការចំណាយលើជី-ថ្នាំក៏ទាបជាងការដាំដុះរៀងៗខ្លួន ធ្វើឱ្យទទួលផលចំណេញច្រើនជាងអ្នកក្រៅសហគមន៍៕