ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពពិធីទិវាពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម ឬឱនភាពដី ឆ្នាំ២០១៧ ក្រោមប្រធានបទ "ដីរបស់យើង ផ្ទះរបស់យើង អនាគតរបស់យើង"

ចេញ​ផ្សាយ​ ២៦ កុម្ភៈ ២០១៨ 3956

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម មានប្រារព្ធពិធីទិវាពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម ឬឱនភាពដី ឆ្នាំ២០១៧ ក្រោមប្រធានបទ "ដីរបស់យើង ផ្ទះរបស់យើង អនាគតរបស់យើង" ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាតំណាងនៃអង្គទូតប្រទេសនានា ដៃគូអភិវឌ្ឍន៍ អង្គការជាតិនិងអន្តរជាតិ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយនិងសាស្ត្រាចារ្យ និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម យ៉ាងច្រើនកុះករ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីគោលបំណងនៃការប្រារព្វទិវានេះ គឺដើម្បីបង្កើនចំណាប់អារម្មណ៍របស់សាធារណជនអំពីមូលហេតុផ្សេងៗ ដែលបង្កឲ្យមានរហោស្ថានកម្ម ឬឱនភាពដី និងគ្រោះរាំងស្ងួតព្រមទាំងផលវិបាកផ្សេងៗដែលជះឥទ្ធិពលមកលើជីវិតសត្វលោក នៅលើភពផែនដីយើងនេះ ពិសេសជីវភាព រស់នៅរបស់បងប្អូនកសិករនៅតំបន់ជនបទដែលពឹងអាស្រ័យលើការងារបង្កបង្កើនផលកសិកម្ម។ ជាការពិត រហោស្ថានកម្ម ឬឱនភាពដីដែលនាំឱ្យមានការថយចុះ ឬបាត់ផលិតភាពសេដ្ឋកិច្ចនៃដីស្រែចម្ការ វាលស្មៅ និងព្រៃឈើ។ល។ តែងតែកើតឡើងដោយ សារសកម្មភាពរបស់មនុស្ស រួមមាន: ការកាប់បំផ្លាញព្រៃឈើ ការរុករករ៉ែ ការធ្វើកសិកម្មលើសកម្រិត មិនត្រឹមត្រូវតាមបច្ចេកទេស ព្រមទាំងដោយសារកត្តាធម្មជាតិផ្សេងៗ ទៀតដូចជាការប្រែប្រួលនៃធាតុអាកាសជាដើម។ ជាមួយនឹងការជម្រាបអំពីប្រវត្តិ និងកិច្ចខិតខំរបស់បណ្ដាប្រទេសជាសមាជិកនៃអនុសញ្ញាប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម ឬឱនភាពដី ជាពិសេសកិច្ចខិតខំ និងការប្ដេជ្ញាចិត្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាស្ថាប័នបង្គោលនៃអនុសញ្ញា ឯកឧត្ដមរដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍មួយចំនួនដើម្បីបន្តអនុវត្ត រួមមាន៖

(១). ត្រូវបង្កើនផលិតភាពកសិកម្មតាមគ្រប់មុខព្រួញឱ្យទាន់រដូវកាលដាំដុះ

(២). ត្រូវទប់ស្កាត់ការកាប់រានហ៊ុមព័ទ្ធដីព្រៃឈើធ្វើកម្មសិទ្ធិឱ្យបានសកម្មក្រោមកិច្ចសហការល្អប្រសើរជាមួយគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត

(៣). ត្រូវអនុវត្តកសិកម្មល្អប្រកបដោយភាពវៃឆ្លាត

(៤). ត្រូវលើកកម្ពស់គោលនយោបាយប្រើប្រាស់ដីធ្លីប្រកបដោយសមធម៌ ព្រមទាំងជំរុញការរៀបចំច្បាប់ស្តីពីដីកសិកម្ម ការធ្វើកសិកម្មចម្រុះឱ្យអស់លទ្ធភាព និងកាត់ បន្ថយការធ្វើចំណាកស្រុក និង

(៥). ត្រូវចូលរួមការពារ ស្តារ និងអនុវត្តការប្រើប្រាស់ដោយនិរន្តរភាពនូវធនធានធម្មជាតិនិងប្រព័ន្ធបរិស្ថាន។ ក្នុងព្រឹត្តិការណ៍នេះទៀតសោត ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់អង្គពិធីទាំងមូល ជាពិសេស អង្គភាពជំនាញ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវភាពម្ចាស់ការក្នុងការចូលរួមការពារ ស្តារ និងអនុវត្តការប្រើប្រាស់ដោយនិរន្តរភាពនូវធនធានធម្មជាតិ និងប្រព័ន្ធបរិស្ថាន ជាពិសេស គឺចូលរួមទប់ស្កាត់ការអនុវត្ត ឬ សកម្មភាពដែលបង្កឲ្យមានឱនភាពដី ពោលគឺត្រូវបង្វែរពីការរស់នៅដោយពឹងអាស្រ័យលើផល និងអនុផលព្រៃឈើ ព្រមទាំងការអនុវត្តធ្វើកសិកម្មតាមទម្លាប់ មកធ្វើកសិកម្មតាមបែបប្រពលវប្បកម្មទំនើប ចម្រុះ ទាន់សម័យ និងសមស្រប ហើយចូលរួមគ្រប់គ្រងដីឲ្យមាននិរន្តរភាពដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រកបដោយសម្បជញ្ញៈក្នុងការថែរក្សា ស្តារ ឬកែប្រែទឹកដីរបស់យើងឲ្យមានភាពបៃតងស្រស់ មានភាពមនោរម្យយូរអង្វែងសម្រាប់ជីវិតរបស់យើងគ្រប់ៗគ្នា និងត្រូវចងចាំថា ទឹកដីជាមូលដ្ឋានផ្តល់ជីវិតសម្រាប់សត្តនិករទាំងឡាយដែលមានជីវិតរស់នៅលើភពផែនដីយើងនេះ ឆ្លើយតបទៅនឹងពាក្យស្លោកខាងលើដែលបានលើកឡើងថា “ដីរបស់យើង ផ្ទះរបស់យើង អនាគតរបស់យើង”។សូមរកអានព័ត៌មានបន្ថែមពីសម្រង់ព័ត៌មានជូនភ្ជាប់ជាមួយរូបភាពខាងលើ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 333

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 360

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 592

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 659

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 625

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 661

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 939

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 937

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 928

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1094

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1136

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1186

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...