ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមដំណើរដោយលោកអភិបាលរងខេត្ត ឯកឧត្តមនាយកគម្រោង និងសហការីបាន ចុះមកពិនិត្យសកម្មភាពជាក់ស្តែង និងវឌ្ឍនភាពនៃគម្រោងស្តីពី "កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE"

ចេញ​ផ្សាយ​ ៩ មេសា ២០២០ 4499

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានស្តីអំពី "ការវិវត្តន៍ជំងឺកូវីដ-១៩" កាលពីថ្ងៃ ទី០៧ ម្សិលមិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវឱ្យពលរដ្ឋត្រូវខិតខំធ្វើការដាំដុះ ជំរុញការផលិតក្នុងស្រុករួមមានការចិញ្ចឹមជ្រូក មាន់ ទា ត្រី និង ដាំបន្លែ ដើម្បីផ្គត់ផ្គង់ឱ្យតម្រូវការក្នុងស្រុក ដោយយកឱកាសនេះបង្កើតជាកាលានុវត្តភាពសម្រាប់វិស័យកសិកម្ម ខណ:យើងកាត់បន្ថយការនាំចូលពីខាងក្រៅដើម្បីចូលរួមបង្កា និងទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩។ យល់ច្បាស់ពីបញ្ហានេះ និងជាពិសេសដើម្បីឆក់យកឱកាសមាសនេះបង្កើតជាកាលានុវត្តភាពសម្រាប់លើកស្ទួយវិស័យកសិកម្មឱ្យដល់កម្រិតមួយក្លាយជាអ្នកផលិត ដើម្បីម្ចាស់ការលើការផ្គត់ផ្គង់ខ្លួនឯងឱ្យបានគ្រប់គ្រាន់ កាត់បន្ថយការនាំចូល ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាក្រសួងផលិតស្បៀង (ស្រូវ អង្ករ ត្រី សាច់ ស៊ុត បន្លែ និងផ្លែឈើ។ល។) នាព្រឹកថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ ទី០៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមដំណើរដោយលោកអភិបាលរងខេត្ត ឯកឧត្តមនាយកគម្រោង និងសហការីបាន ចុះមកពិនិត្យសកម្មភាពជាក់ស្តែង និងវឌ្ឍនភាពនៃគម្រោងស្តីពី "កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE" នៅ ស្រុកបន្ទាយមាស ខេត្តកំពត។

ដូចកម្មវិធីដែលបានគ្រោងទុកនៅព្រឹកនេះជាបន្តបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញចុះពិនិត្សមានដូចជា៖ ១- កសិដ្ឋានបន្លែផ្ទះសំណាញ់ ការបូមទឹកដោយប្រើថាមពលព្រះអាទិត្យ ទស្សនាបន្លែ(ត្រសក់ ត្រកួន ស្ពៃ ត្រប់ ននោង សណ្តែកគួ ម្ទេស ត្រឡាច ជីគ្រប់មុខ និងល្ពៅ) របស់លោក ទេស សារី នៅភូមិព្រៃធំ ឃុំទូកមានខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
២-ជួបសមាជិកសហគមន៍កសិកម្ម និងបណ្តុំអាជីវកម្មបន្លែព្រៃធំ ធាតុចូលដែលផលិត និងលក់ចែក ចាយដោយសហគមន៍ព្រៃធំ និងបណ្តុំអាជីវកម្មធាតុចូលកសិកម្ម។
៣-ជួបជាមួយបណ្តុំអាជីវកម្មមាន់សាច់ នៅភូមិតាព្រឹត្ត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស។

ដើរពិនិត្យចំការបន្លែបណ្តើរ ជួបសួរសំណេះសំណាលបណ្តើរជាមួយលោក ទេស សារី និងលោក យឹម បុណ្យ ម្ចាស់កសិដ្ឋាន និងជាប្រធានសហគមន៍ផងនោះ លោកទទួលបានព័ត៌មានសំខាន់ៗជាច្រើនដែលកើតឡើងពីសកម្មភាពអនុវត្តគម្រោងនេះផ្ទាល់ទាំងចំណុចវិជ្ជមាន និងចំណុចខ្វះ ខាតទាក់ទងការប្រាក់ចំណូល ទុនសន្សំក្នុងសហគមន៍ ការអនុវត្តបច្ចេកទេសដូចជាការដាំដុះ ថែទាំ ប្រមូលផល វេចខ្ចប់ រក្សាទុកដាក់ ស្លាកសញ្ញា ការដឹកជញ្ជូន ខ្វះប្រភពទឹក និងហេដ្ឋា រចនាសម្ព័ន្ធគាំទ្រសំខាន់ៗមួយចំនួនទៀត។ បន្ទាប់មកលោកបានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ និងបណ្តុំអាជីវកម្មមាន់សាច់ អំពីសមិទ្ធផលសំខាន់ៗដែលទទួលបានពីការ អនុវត្តគម្រោង កម្រិតជីវភាព សុខទុក្ខ និងសុខភាពជាចំបងដែលទាក់ទងនឹងជំងឺកូវីដ-១៩។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលតាមរយ: ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមូលនិធិ IFAD ដែលបានគាំទ្រ និងឧបត្ថម្ភហិរញ្ញប្បទានសម្រាប់អនុវត្តកម្មវិធីខាងលើទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ដូចយើងបានឃើញនាព្រឹកនេះ។ លោកបានលើកឡើងថាជំនួយសម្រាប់អភិវឌ្ឍវិស័យកសិកម្មដោយផ្តោតជាសំខាន់លើការលើកកម្ពស់កម្រិតជីវភាពតាមរយៈការបង្កើនផលិតភាពផលិតកម្ម ការជំរុញការអនុវត្តកសិកម្មចម្រុះដោយប្រើប្រាស់បច្ចេកទេសទំនើប ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ បណ្តុំអាជីវកម្ម និងសហគមន៍កសិកម្ម ដោយឈរលើសុឆន្ទៈនៃគំនិតផ្តួចផ្តើម និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។ បច្ចុប្បន្ន កម្មវិធីនេះគឺមានឥទ្ធិពលជាវិជ្ជមានក្នុងការកាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់ទៅនឹងការ ប្រែប្រួលអាកាសធាតុរបស់កសិករក្រីក្រ ទំហំផលិតកម្មតូច និងងាយរងគ្រោះ ដោយផ្តោតលើ៖ ទី១. ការលើកកំពស់ប្រសិទ្ធភាពសេវាកម្មកសិកម្ម ឆ្លើយតបនឹងតម្រូវការកសិករខ្នាតតូច និងទី២. ជួយកសិករទាំងនោះ ឲ្យចេះធ្វើអាជីវកម្មកសិកម្មពីបែបចិញ្ចឹមជីវិត ទៅជាកសិកម្មតាមបែបពាណិជ្ជកម្ម ធន់នឹងការប្រែប្រួលអាកាសធាតុ និងក្លាយជាសហគ្រិនភាពនៅទីជនបទ។ យោងលើសមិទ្ធផលដ៏ធំធេងដែលកម្មវិធីសម្រេចបាន ពិតណាស់បានចូលរួមអនុវត្តយ៉ាងពេញលេញ នូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័កសិកម្ម ២០១៩- ២០២៣ ក្នុងទិសដៅគោលគឺទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារ រក្សានិរន្តរភាពប្រាក់ ចំណូល និងនរវានុវត្តន៍ឱ្យទាន់ទៅហ្នឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្មវៃឆ្លាត ការប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងជាពិសេសក្នុងបរិបទដែលពិភពលោកបាននិងកំពុងតែប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩។

ទាក់ទងនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យអង្គភាពអនុវត្ត និងអ្នកទទួលផលពីគម្រោងត្រូវធ្វើបច្ចុប្បន្នភាពអំពីសកម្មភាពថ្មីៗបន្ថែមទៀត ធ្វើយ៉ាង ណាឲ្យស្របទៅនឹងស្ថានការណ៍បច្ចុប្បន្ន ដើម្បីក្រសោបយកឱកាសមាសនេះមកកាន់ក្នុងដៃឱ្យបានដោយត្រូវបង្កើនការផលិតទាំងបរិមាណ និងគុណភាព ធានាដល់ការផ្គត់ផ្គង់ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ អាជ្ញាធរថ្នាក់ខេត្ត ស្រុក ឃុំ ត្រូវចូលរួមសហការឱ្យបានពេញ លេញជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីបង្កលក្ខណងាយស្រួល និងឧបត្ថម្ភ គាំទ្រគ្រប់បែបយ៉ាងក្នុងទិសដៅចំបងគឺបង្កើនការផលិតក្នុងស្រុកឱ្យបានគ្រប់គ្រាន់ក្នុងខណ:ដែលយើងបិទការនាំចូលកសិផលពីខាងក្រៅ។ ដើម្បីឱ្យការអនុវត្តគម្រោងកាន់តែមាន ប្រសិទ្ធភាព និងប្រសិទ្ធផលថែមទៀត ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យមន្រ្តីនៃអង្គភាពជំនាញពាក់ ព័ន្ធ និងមន្រ្តីអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវរៀបចំយុទ្ធសាស្រ្ត ផែនការ សកម្មភាពធ្វើយ៉ាងណាឱ្យការអនុវត្តកម្មវិធីបានល្អប្រសើរតាមគោលដៅរំពឹងទុក រួមជាមួយនឹងការប្រើប្រាស់ហិរញ្ញប្បទានប្រកបដោយតម្លាភាពក្នុងស្មារតីទទួលខុសត្រូវ ឆ្លើយតបទៅនឹងតម្រូវ ការពិតប្រាកដរបស់ប្រជា ជន និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។

ឆ្លៀតយកការជួបជុំនេះ លោកបានក្រើនរំលឹងបងប្អូនទាំងអស់ត្រូវតែបង្កើនការប្រុងប្រយ័ត្នដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នេះឱ្យមានប្រសិទ្ធភាពដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 107

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 100

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 110

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 111

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 119

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 287

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 261

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 272

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 299

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 314

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 338

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 418

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...