ព័ត៌មានផ្សេងៗទៀត
អបអរសាទរ! បន្តិចទៀត យើងនឹងអាចនាំចេញកសិផលទៅចិនឆ្លងកាត់ទឹកដីឡាវតាមផ្លូវគោកបានហើយ!
កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនកសិផលឆ្លងកាត់(Transit) ដែលទើបចុះហត្ថលេខានៅចំពោះមុខរដ្ឋមន្ត្រីកសិកម្មឡាវនិងកម្ពុជាកាលពីព្រឹកមិញនេះ នឹងបើកផ្លូវឱ្យកម្ពុជាអាចដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារប្រទេសចិនតាមផ្លូវគោក ដោយឆ្លងកាត់ទឹកដីឡាវជាផ្លូវការក្នុងពេលដ៏ឆាប់ខាងមុខនេះ។ នេះគឺជាសមិទ្ធផលថ្មីមួយក្នុងការបង្កើនការតភ្ជាប់ក្នុងតំបន់ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងកសិកម្មនៃប្រទេសទាំង២៕