ព័ត៌មានផ្សេងៗទៀត
នៅរសៀលថ្ងៃសុក្រ ០៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំទីស្តីការក្រសួង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំអចិន្រ្តៃយ៍ក្រសួង ក្នុងគោលបំណងពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍន៍វិស័យកសិកម្មស្របតាមផែនការជាយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ដែលបានដាក់ចេញកន្លងមក និងការបន្តចុះមូលដ្ឋានតាមបណ្តាខេត្តគោលដៅរបស់ថ្នាក់ដឹកនាំទទួលបន្ទុក ក្នុងការតាមដានត្រួតពិនិត្យមើលល្បឿនការងារបង្កបង្កើនផលរដូវវស្សានេះ រួមជាមួយនឹងការជួយតាមដានត្រួតពិនិត្យ និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលបានកើតឡើងនៅតាមបណ្តាខេត្តនានាឲ្យបានទាន់ពេលវេលា នៅតាមអនុវិស័យនីមួយៗ។