ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ៖ ក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍ ព្យាយាមដោះស្រាយបញ្ហាដើមទុន ជូនកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនកសិកម្ម

ចេញ​ផ្សាយ​ ១០ តុលា ២០២៥ 753

ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រសួងកសិកម្មបាននឹងកំពុងសហការជាមួយក្រសួង និងដៃគូពាក់ព័ន្ធ ដើម្បីដោះស្រាយស្រាយបញ្ហាដើមទុន ជូនកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនកសិកម្ម។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងសហការជាមួយដៃគូអភិវឌ្ឍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សហភាពអឺរ៉ុប (EU) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ធនាគារវិនិយោគអឺរ៉ុប (EIB) មូលនិធិបរិស្ថានសាកល (GEF) មូលនិធិអាកាសធាតុបៃតង (GCF) ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ធនាគារ Wing ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា FTB) និងគ្រឹះស្ថានមីក្រូហិរញ្ញប្បទានចម្រើន ជាដើម ដើម្បី បង្កើនចំណាប់អារម្មណ៍ និងផ្តល់ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ ការសាងសង់ និងកែលម្អប្រព័ន្ធធារាសាស្ត្រ និងផ្លូវថ្នល់ភ្ជាប់កសិដ្ឋាន ការ ផ្សព្វផ្សាយបញ្ចូលនូវបច្ចេកវិទ្យានានាដែលសមស្របសម្រាប់លក្ខខណ្ឌអាកាសធាតុ និងតម្រូវការរបស់ទីផ្សារ ការដោះរបាំងបច្ចេកទេស ដើម្បីបង្កើនការនាំចេញ ព្រមទាំងដោះស្រាយបញ្ហាខ្វះដើមទុន។
ជាមួយគ្នានេះ ក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍ ក៏បានបង្កើនសមត្ថភាពរបស់កសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនកសិកម្ម ក្នុងការកែលម្អផលិតកម្ម ការគ្រប់គ្រង ការកែច្នៃ និងការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម ទន្ទឹមគ្នានឹងការបន្ស៊ាំបានកាន់តែល្អ ជាមួយនឹងការប្រែប្រួលអាកាសធាតុ ពោលគឺធ្វើឱ្យខ្សែច្រវាក់តម្លៃកសិកម្ម មិនងាយរងគ្រោះដោយលក្ខខណ្ឌអាកាសធាតុមិនល្អ ព្រមទាំងជួយដោះស្រាយបញ្ហាខ្វះដើមទុន ដើម្បីឱ្យមានភាពជាក់លាក់ មានអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងកិច្ចព្រមព្រៀងមួយចំនួន ត្រូវបានចុះហត្ថលេខា ដោយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកដឹកនាំគ្រឹះស្ថានហិរញ្ញវត្ថុ។
ពិសេសជាងនេះទៀត ក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍ បានយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យមានប្រាក់ សម្រាប់  ផ្តល់ជាប្រាក់កម្ចី ដែលមានអត្រាការប្រាក់សមរម្យ  ការមិនតម្រូវឱ្យអ្នកខ្ចី ពោលគឺកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនកសិកម្ម មាន ឬ ដាក់ទ្រព្យបញ្ចាំ និងការទិញ ឬបញ្ចូលប្រើប្រាស់នូវបច្ចេកវិទ្យានានា ដែលធ្វើឱ្យកាន់តែធន់នឹងអាកាសធាតុ (More resilient) ដើម្បីរួមចំណែកកាត់បន្ថយបញ្ហា ដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុ (Help mitigate)។ ជាងនោះទៅទៀត អ្នកខ្ចី ដែលបានសងប្រាក់គ្រប់ និងទាន់ពេល អាចនឹងទទួលបានប្រាក់ជំនួយមួយចំនួន ជាការលើកទឹកចិត្តថែមទៀតផង៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 50

ថ្នាក់ដឹកនាំក្រសួង បានចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចអាងកំពីងពួយ...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 44

ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងកសិកម្ម បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤...
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 557

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 650

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 636

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 648

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 651

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 677

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 643

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 640

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 682

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 674

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦