ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការអន្តរាគមន៍​លើការកម្ចាត់ដង្កូវហ្វូងនៅស្រុកចំនួន២ ក្នុងខេត្តសៀមរាប

ចេញ​ផ្សាយ​ ២៧ មិថុនា ២០២៤ 2408

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការអន្តរាគមន៍​បាញ់ថ្នាំកសិកម្មកម្ចាត់ដង្កូវហ្វូងនៅស្រុកចំនួន២ ក្នុងខេត្តសៀមរាប ដោយមានការចូលរួមពីអភិបាលរងខេត្តទទួលបន្ទុកកសិកម្ម ប្រធានមន្ទីរកសិកម្មខេត្ត អាជ្ញាធរពាក់ព័ន្ធ មន្រ្តីកសិកម្មឃុំ និងប្រជាកសិករ។

ការចុះអន្តរាគមន៍នោះ មន្ត្រីជំនាញកសិកម្មសង្កេតឃើញថា ២ទៅ៣ថ្ងៃកន្លងមកនេះ នៅក្នុងស្រុកជីក្រែង និងស្រុកសូត្រនិគម ដង្កូវហ្វូងមានការថមថយ ឬកម្ចាត់បានស្ទើរតែ១០០% ដោយសារ​តែ​ប្រជា​កសិករបានយកថ្នាំកសិកម្មបាញ់កម្ចាត់ដង្កូវហ្វូង តាមការណែនាំ​របស់មន្ត្រីច្ចេកទេសនៃក្រសួងកសិកម្ម និងមួយផ្នែក​ទៀតមេឃភ្លៀងខ្លាំង​ក៏ធ្វើឱ្យដង្កូវក្លាយជាឌុកឌឿងាប់ស្ទើរទាំងស្រុងផងដែរ។

ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម​ក៏បានណែនាំ​ទៅកសិករទាំងអស់ត្រូវដែលជួបបញ្ហាប្រឈមណាមួយពាក់ព័ន្ធនិងដង្កូវបំផ្លាញដំណាំស្រូវ ត្រូវសហការណ៍ និងរាយការណ៍ជាបន្ទាន់​ទៅ​អាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យពួកគាត់ចុះជួយអន្តរាគមន៍ ទប់ស្កាត់ដង្កូវ​ហ្វូងឱ្យបានទាន់ពេលវេលា ទើបទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 215

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 620

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 643

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 916

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 997

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1081

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1005

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1136

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1063

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1131

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1429

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...