សកម្មភាពចូលរួមជួបពិភាក្សាការងារជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងចុះត្រួតពិនិត្យលើការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ

ចេញ​ផ្សាយ​ ៣ សីហា ២០២០ 13059

សកម្មភាពចូលរួមជួបពិភាក្សាការងារជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងចុះត្រួតពិនិត្យលើការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងជំរុញការកែលម្អចំណុចខ្វះខាតដែលក្រសួង​​បាន​ណែនាំ​​ឱ្យកែលម្អ​កន្លង​មក ក្រោមអធិបតីភាព ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ អមដំណើរដោយឯកឧត្តម គង់ វ៉ាញ អគ្គាធិការ នៃអគ្គាធិការដ្ឋាន និងលោក ទី ចាន់ណាប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស និងលោកប្រធានការិយាល័យទទួលពាក្យបណ្តឹង នៃអគ្គាធិការដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។ គោលបំណងជួបថ្នាក់ដឹកនាំមន្ទីរ៖

ក-ពង្រឹងការងារដឹកនាំ និងការងារគ្រប់គ្រងមន្ទីរ៖

   ១-ការងារបុគ្គលិក និងអភិវឌ្ឍន៏ធនធានមនុស្ស

   ២-ការងារអធិការកិច្ច និង

   ៣-ការងារចុះបញ្ជីទ្រព្យសម្បត្តិរបស់រដ្ឋ

ខ-ណែនាំបន្ថែមដល់ថ្នាក់ដឹកនាំមន្ទីរទាក់ទងការងារស្ថិតក្នុងក្របខណ្ឌ ឬដីការតែងតាំងដោយរដ្ឋបាលខេត្ត ក្នុងការអនុវត្ត៖

   ១- អនុក្រឹត្យលេខ២៤០អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ។

   ២- សេចក្តីណែនាំលេខ៧៨៨មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីគោលការណ៍ និងនីតិវិធី នៃការតែងតាំង និងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្ត្រីរាជការស៊ីវិល នៃមន្ទីរ អង្គភាព និងការិយាល័យជំនាញនានា នៃក្រសួងដែលបំពេញការងារនៅថ្នាក់ក្រោមជាតិរបស់ក្រសួងមុខងារសាធារណៈ។

   ៣- អនុក្រឹត្យលេខ១៥៦ អនក្រ.បកចុះថ្ងៃទី៣១ ខែមីនាឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈ បញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

គ- ណែនាំបន្ថែមដល់ថ្នាក់ដឹកនាំមន្ទីរទាក់ទងការងារស្ថិក្នុងក្របខណ្ឌក្រសួង និងមន្ទីរ៖ មន្ទីរ ត្រូវបន្តផ្សព្វផ្សាយដល់មន្ត្រី ស្តីពី៖

   ១-ច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី៥ មាត្រា៣៣-៣៩

   ២-អនុក្រឹត្យលេខ១០ អនក្រ.បក ចុះថ្ងៃទី២៨ខែមករាឆ្នាំ១៩៩៧ ស្តីពីនីតិវិធីនៃការអនុវត្តន៍វិន័យ ចំពោះមន្ត្រីរាជការស៊ីវិល និង

     -ប្រកាសលេខ២២០ ប្រក.កសក.ប ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការ ប្រព្រឹត្តទៅរបស់មន្ទីរ កសិកម្មរាជធានី-ខេត្ត។

   ៣-អនុវត្តការងារតាមឋានានុក្រម បែងចែកតួនាទី ភារកិច្ច ដាក់បទបញ្ជា ឬផែនការ តាមដាន និង ត្រួតពិនិត្យ មិនអនុវត្ត អប់រំ ព្រមានដាក់វិន័យ បើមិនកែប្រែ ធ្វើរបាយការណ៏សុំគោលការទៅរដ្ឋបាលខេត្ត ឬក្រសួង ក្នុងករណីចាំបាច់ ចុងក្រោយ គឺត្រូវអនុវត្តអនុក្រឹត្យលេខ១០ អនក្រ.បក ចុះថ្ងៃ ទី២៨ ខែមករា ឆ្នាំ ១៩៩៧ ស្តីពីនីតិវិធីនៃការអនុវត្តន៍វិន័យចំពោះមន្ត្រីរាជការស៊ីវិល។

   ៤-យកចិត្តទុកដាក់អនុវត្តន៏សារាចរណ៏ណែនាំ សេចក្តីណែនាំ លិខិតណែនាំនានា របស់ កសក ក៏ដូចជា ការងារផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ការងារផលិតកម្ម បសុព្យាបាល ការងារនីតិកម្ម ការងារ សហគមន៏។ល។

   ៥-បន្តការងារទប់ស្កាត់បទល្មើសព្រៃឈើ ជលផល ការចរាចរណ៏ដឹកជញ្ជូនសត្វខុសច្បាប់។ល។

   ៦-បន្តអនុវត្តផែនការក្នុងការប្រមូលចំណូល និងគៀគរធនធានពីភាគីពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៏វិស័យ កសក របស់មន្ទីរ។

   ៧-បន្តយកចិត្តទុកដាក់រៀបចំសកម្មភាពការងារជារូបភាព ស្តីពីសកម្មភាព និងវឌ្ឍនភាពវិស័យ កសក ឧ្យមានភាពទាក់ទាញ និងសរសេរខ្លឹមសារអមខ្លីៗឆ្លុះបញ្ចាំងអំពីរូបភាព រួចបញ្ជូនមក ឯឧរដ្ឋមន្ត្រី ក្នុងរបាយការណ៏ប្រចាំថ្ងៃ។

   ៨-បន្តសម្របសម្រួល និងទំនាក់ទំនងជាមួយរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំជារដ្ឋលេខាធិការទទូល បន្ទុ រាជធានី-ខេត្ត និងលើកសំណើមកក្រសួង ក្នុងករណីមានការងារចាំបាច់។

   ៩-រៀបចំរបាយការណ៏គោរពជូនឯឧ រដ្ឋមន្ត្រី ស្តីពីកិច្ចការដែលមន្ទីរបានដំណើរការចាត់ចែងតែ មិនទាន់បានបញ្ចប់ទៅតាមនិតិវិធី ជាពិសេស ការងារចុះបញ្ជីរដីធ្លី និងការងារជួលទីតាំងដីរបស់រដ្ឋ ការអនុវត្ត ដីសម្បទានសេដ្ឋកិច្ច ដីគម្របព្រៃឈើដែលនឹងត្រូវគ្វៀល ជូនប្រជាពលរដ្ឋ។

   ១០- ត្រូវមានរបបប្រជុំប្រចាំខែរបស់មន្ទីរ និងរៀបចំរបាយការណ៏គោរពជូនឯឧ រដ្ឋមន្ត្រី និងរដ្ឋបាលខេត្ត។

   ១១-កែលម្អរនូវចំណុចខ្វះខាតដោយតាមស្មារតីនៃលទ្ធផលអង្គប្រជុំថ្ងៃទី០៣ ខែសីហា ២០២០។

ឃ-ជួបពិភាក្សាជាមួយរដ្ឋបាលខេត្ត ដើម្បី៖

   ១- ជម្រាបជូនអំពីគោលបំណងជួបថ្នាក់ដឹកនាំមន្ទីរ ជាពិសេស ចំណុចខ្វះខាតលើការដឹកនាំ និងគ្រប់គ្រង រួមមាន៖

     -ការងារបុគ្គលិក និងអភិវឌ្ឍន៏ធនធានមនុស្ស

     -ការងារអធិការកិច្ច និង

     -ការងារចុះបញ្ជីទ្រព្យសម្បត្តិរបស់រដ្ឋ

   ២- ស្នើសុំរដ្ឋបាលខេត្តបន្តកិច្ចសហការជាមួយ កសក ស្តីពីការអនុវត៖ - អនុក្រឹត្យលេខ២៤០អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ និង

     -ការងារអនុវត្តសេចក្តីណែនាំលេខ៧៨៨មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីគោលការណ៍ និងនីតិវិធី នៃការតែងតាំង និងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្ត្រីរាជការស៊ីវិល នៃមន្ទីរ អង្គភាព និងការិយាល័យជំនាញនានា នៃក្រសួងដែលបំពេញការងារនៅថ្នាក់ក្រោមជាតិរបស់ក្រសួងមុខងារសាធារណៈ ដោយយោងស្មារតីណែនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនាកិច្ចប្រជុំកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភាជាតិ។

   ៣-ស្នើសុំរដ្ឋបាលខេត្តបន្តពិនិត្យ និងតែងតាំងថ្នាក់ដឹកនាំមន្ទីរ ដើម្បីបំពេញរចនាសម្ព័ន្ធដែលនៅខ្វះពុំទាន់បានតែងតាំង។

   ៤- សើ្នសុំមតិយោបល់ពីឯកឧត្តមអភិបាលខេត្តអំពីទស្សនៈឯកឧត្តមរដ្ឋមន្ត្រីមានបំណងចង់តម្លើងនាយខណ្ឌរដ្ឋបាលព្រៃឈើ និងនាយខណ្ឌរដ្ឋបាលជលផល

ទៅជាអនុប្រធានមន្ទីរ ដើម្បីជាការលើកទឹកចិត្ត។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ មិថុនា ២០២៦ 150

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបពិភាក្សាជាមួយតំណាងសមាគមអភិវឌ្ឍន៍​ពាណិជ្ជកម្ម ខេត្តជើជាំង ដើម្បីពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ​វិស័យ​កសិកម្ម

នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខា​ធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២១ មិថុនា ២០២៦ 200

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំកិច្ចប្រជុំ​ជាមួយ​មន្ត្រី​កសិកម្ម​ឃុំ-សង្កាត់នៅខេត្តតាកែវ ដើម្បីតម្រង់ទិសលើការងារផ្សព្វផ្សាយ និង​ស្ថិតិកសិកម្ម

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំជាមួយ​មន្ត្រី​កសិកម្មឃុំ-សង្កាត់ចំនួន១០០នាក់...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 699

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 817

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 797

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 751

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 1003

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 990

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 929

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 966

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 939

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...