ព័ត៌មានផ្សេងៗទៀត
នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៦ នៃក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្របសម្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។
កិច្ចប្រជុំនេះប្រព្រឹត្តទៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ផល្លា រដ្ឋលខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្រៅពីតំណាងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់តំណាងក្រសួង ស្ថាប័ន សមាជិក អង្គភាពពាក់ព័ន្ធមួយចំនួនផ្សេងទៀត៕