ព័ត៌មានផ្សេងៗទៀត
នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នំា២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារបច្ចេកទេស នៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ក្រុមការងារបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម និងនាយកដ្ឋានការពារដំណាំនៃអគ្គនាយកដ្ឋានកសិកម្ម បានជួបពិភាក្សាជាមួយក្រុមការងារបច្ចេកទេសនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" ដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំដាក់បញ្ចូលសេវាសាធារណៈសម្រាប់ការស្នើសុំវិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតផ្សេងៗសម្រាប់ ផ្តល់សេវាជី-ថ្នាំកសិកម្មចំនួន ៨សេវា ជាទម្រង់អេឡិចត្រូនិក៕