ព័ត៌មានផ្សេងៗទៀត
នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ដែលរួមមាន៖ គ្រឿងបរិភោគ និងសម្ភារប្រើប្រាស់ជាច្រើន ជូនដល់បងប្អូនជនភៀសសឹក ដែលបានជម្លៀសមកទីតាំងមានសុវត្ថិភាព ចំនួន៩១គ្រួសារ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕