ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោក Yaron Tamir និងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ១៣ មីនា ២០១៨ 3687

 

នៅវេលាម៉ោង ១៤:៣០ នាទី ថ្ងៃច័ន្ទ ១១រោច ខែផល្គុន នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា គ.ស ២០១៨ នៅទីស្តីការក្រសួងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញ្ញាតឲ្យលោក Yaron Tamir និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជុំវិញប្រធានបទស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរនាពេលអនាគត។ ឱកាសនេះលោក Yaron Tamir នាយកក្រុមហ៊ុន Agro-studies (Agriculture Capacity Building) បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបពីសារៈសំខាន់នៃជំនួបនាថ្ងៃនេះគឺក្រុមហ៊ុនមានគោលបំណងបង្កើតកសិដ្ឋានមួយសម្រាប់ធ្វើការបង្ហាញពីការប្រើប្រព័ន្ធដំណក់ទឹកលើដំណាំស្រូវ។ មានមតិស្វាគមន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីសូមកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងក្រុមហ៊ុនជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្មដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នាំទី៣ ដើម្បីទៅចូលរួមធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែលទាំងទ្រឹស្តីនិងការអនុវត្ត គិតមកដល់ពេលបច្ចុប្បន្ននេះមានរយៈពេល១១ឆ្នាំហើយ មាននិស្សិតទទួលបានការបណ្តុះបណ្តាលប្រមាណជិតមួយពាន់នាក់។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថាតាមរយៈចំណេះដឹងនិងបទពិសោធន៍ ល្អៗដែលទទួលបានពីការបណ្តុះបណ្តាលនេះ ធ្វើឲ្យវិស័យកសិកម្មមានការប្រែប្រួលជារួម និងដោយឡែកវិស័យផលិតកម្មដំណាំបន្លែ ជាក់ស្តែងកសិករបាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាប្រព័ន្ធដំណក់ទឹក ផ្ទះសំណាញ់ និងការប្រើប្លាស្ទិចលើដំណាំបន្លែ។ ជាក់ស្តែង ការប្រើបច្ចេកវិទ្យាទាំងនេះបានត្រឹមត្រូវនោះវានឹងជួយកាត់បន្ថយថ្លៃដើមផលិត ផលិតផលិតផលមានសុវត្ថិភាព និងឈានទៅធ្វើការប្រកួតប្រជែងទីផ្សារជាមួយប្រទេសជិតខាងនាពេលអនាគត។ ទាក់ទងនិងគោលបំណងរបស់ក្រុមហ៊ុនដែលចង់បង្កើតកសិដ្ឋានមួយសម្រាប់ធ្វើការបង្ហាញពីការប្រើប្រព័ន្ធដំណក់ទឹកលើដំណាំស្រូវ ឯកឧត្តមរដ្ឋមន្រ្តីមានសុទិដ្ឋិនិយមថានឹងគាំទ្រ និងផ្តល់កិច្ចសហការយ៉ាងល្អចំពោះគម្រោងនេះ ព្រោះហេតុថាការអនុវត្តបច្ចេកវិទ្យាលើវិស័យកសិកម្មគឺសមស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលចង់បង្កើនសមត្ថភាពផលិតទាំងបរិមាណ និងគុណ-ភាពដើម្បីធ្វើការនាំចេញនេះម្យ៉ាង ម្យ៉ាងទៀតការប្រើបច្ចេកវិទ្យាទំនើបៗលើវិស័យកសិកម្មគឺសមស្របទៅនឹងនិន្នាការនៃការធ្លាក់ចុះកំលាំងពលកម្មក្នុងវិស័យកសិកម្ម។ ដូច្នេះការកាត់បន្ថយទាំងថ្លៃដើម និងកំលាំងពលកម្មគឺជាជម្រើសមួយយ៉ាងល្អសម្រាប់កសិករដែលមានលទ្ធភាព និងម្ចាស់កសិដ្ឋានក្នុងការបង្កើនផលិតភាពផលិតកម្មដំណាំឈើហូបផ្លែ និងបន្លែ។

ដើម្បីពង្រីកចំណេះដឹង ផ្សព្វផ្សាយបទពិសោធន៍ និងតាមដានពីភាពជោគជ័យរបស់និស្សិតដែលបានត្រឡប់ពីប្រទេសអ៊ីស្រាអែល ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យក្រុមហ៊ុនសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្មរៀបចំសិក្ខាសាលា ឬបង្កើតព្រឹត្តិការណ៍នៃការជួបជុំនិស្សិតជាមួយក្រុមហ៊ុន ឬម្ចាស់កសិដ្ឋានដើម្បីឲ្យពួកគេបង្ហាញពីអ្វីដែលពួកគេកំពុងធ្វើ និងអ្វីដែលទទួលបានពីចំណេះដឹង និងបទពិសោធន៍ល្អៗទាក់ទងនិងវិស័យកសិកម្មពីប្រទេសអ៊ីស្រាអែល ហើយក៏ជាឱកសដ៏ល្អសម្រាប់ក្រុមហ៊ុននិងនិស្សិតអាចសហការធ្វើគម្រោងស្រាវជ្រាវ ឬឈានទៅធ្វើកិច្ចសន្យាផលិតដើម្បីផ្គត់ផ្គង់ទីផ្សារ ជាពិសេសចង់បង្ហាញពីសក្តានុពលនៃធនធានមនុស្សក្នុងវិស័យកសិកម្មដែលយើងនឹងធ្វើការអភិវឌ្ឍវិស័យមួយនេះនាពេលអនាគតដើម្បីរក្សាកំណើនសេដ្ឋកិច្ចជាតិ និងឈានទៅសម្រេចបានតាមផែនការនាឆ្នាំ២០៣០ គឺប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។

តបតាមការអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តីនឹងពិចារណារកពេលសមស្របណាមួយ ទៅធ្វើទស្សនកិច្ចជាថ្មីម្តងទៀតនៅ ប្រទេសអ៊ីស្រាអែលក្នុងអំឡុងខែសីហាឆ្នាំ២០១៨។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 427

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 447

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 630

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 669

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 630

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 667

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 972

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 985

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 970

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1134

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1170

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1253

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...