ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី​ «ការពិនិត្យលើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង​ លើវិស័យកសិកម្ម»

ចេញ​ផ្សាយ​ ២៩ មិថុនា ២០២៦ 2204

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពី «ការពិនិត្យលើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង» ដែលប្រព្រឹត្តទៅនៅទីស្ដីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។
នៅចំពោះមុខអង្គពិធី ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកជាយោបល់ពាក់ព័ន្ធនឹងក្រសួងកសិកម្ម រួមមាន៖ ទី១. កិច្ចសហប្រតិបត្តិការកសិកម្មរវាងប្រទេសកម្ពុជាជាមួយប្រទេសបារាំង មានលក្ខណៈទូលំទូលាយគ្របដណ្ដប់លើអនុវិស័យ និងកម្មវិធីជាច្រើន ក្នុងនោះ ក្រោមក្របខណ្ឌគណៈកម្មាធិការជាតិសុខភាពតែមួយ ដែលនាំមុខដោយក្រសួងសុខាភិបាល ជាមួយបារាំង ជាពិសេសក្នុងកិច្ចពិភាក្សាថ្មីៗនេះ អំពីកិច្ចសហការរៀបចំឯកសារទស្សនទានពាក់ព័ន្ធសុខភាពតែមួយ។ ក្រោមក្របខ័ណ្ឌសហប្រតិបត្តិការអំពីសុខភាពតែមួយនេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភាគីបារាំង ក៏មានកិច្ចសហប្រតិបត្តិការដោយឡែក ដូចជាការរួមចំណែករៀបចំនីតិវិធីប្រតិបត្តិស្តង់ដារ និងការពង្រឹងប្រព័ន្ធតាមដាន ការពារត្រួតពិនិត្យ និងការឆ្លើយតបទៅនឹងការផ្ទុះជំងឺឆ្លងពីសត្វ, ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) លើការពង្រឹងការធ្វើរោគវិនិច្ឆ័យនៅមន្ទីរពិសោធន៍ ការស្រាវជ្រាវរោគរាតត្បាត និងការតាមដានជំងឺឆ្លង ដែលជាការគាំទ្រដល់ការពង្រឹងសមត្ថភាពស្រាវជ្រាវមេរោគឆ្លងពីសត្វ មន្ទីរពិសោធន៍ការចែករំលែកទិន្នន័យ ដែលឆ្លើយតបទៅនឹងការគំរាមកំហែងសុខភាពមនុស្ស-សត្វ និងទី២. ការរៀបចំ MoU ស្តីពីកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម រវាងក្រសួងកសិកម្មប្រទេសកម្ពុជា និងបារាំង ស្របតាមស្មារតីកិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម នៃប្រទេសទាំងពីរ នៅអំឡុងពេលកិច្ចប្រជុំកំពូល One Health ក្នុងកំឡុងខែមេសា ឆ្នាំ២០២៦ នៅសាធារណរដ្ឋបារាំង។
ជាចុងបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នឹងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងភាគីបារាំង ក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការជាតិសុខភាពតែមួយ ដើម្បីរៀបចំកម្មវិធីពាក់ព័ន្ធនឹងសុខភាពតែមួយ ហើយនិងជំរុញរៀបចំបញ្ចប់ MoU ស្តីពីកិច្ចសហប្រតិបត្តិការវិស័យកសិកម្មកម្ពុជា-បារាំង ដើម្បីត្រៀមចុះហត្ថលេខានៅពេលសមស្របណាមួយរបស់ថ្នាក់ដឹកនាំនៃក្រសួងកសិកម្មទាំងពីរ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 294

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 336

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 801

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 867

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 944

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 871

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 958

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 888

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 961

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1211

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1367

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...