ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចុះជួបសំណេះសំណាល និងចែក តង់ កូនត្រីអណ្តែង កូនកង្កែប និង ចំណី ជូនកសិករ ៥០ គ្រួសារ

ចេញ​ផ្សាយ​ ២៧ កក្កដា ២០២០ 4056

នៅរសៀលថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយ ឯកឧត្តម ប៉ែន កុសល អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងសហការី បានអញ្ជើញចុះជួបសំណេះសំណាល និងចែក តង់ កូនត្រីអណ្តែង កូនកង្កែប និង ចំណី ជូនកសិករ ៥០ គ្រួសារ នៅភូមិត្របែក សង្កាត់ បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោក សាក់ សារិន ជាមន្ដ្រីបំរើការងារ នៅមណ្ឌលបណ្តុះបណ្តាល កសិកម្មសហគមន៍ បានចាប់ផ្ដើមចិញ្ចឹមកង្កែប ពីឆ្នាំ២០១៩ ដោយទិញកូនចូលចំនួន ៧០០ក្បាល បន្ទាប់មកបានលក់ចេញមួយចំនួន និងទុកធ្វើពូជខ្លះ។ បច្ចុប្បន្នបានរៀបចំកន្លែង(កៅស៊ូតង់)ចិញ្ចឹមកង្កែបចំនួន៦អាង និងអាងផលិតកូន មានមេបាចំនួន២៥ក្បាល និងមានកង្កែបសរុបប្រមាណ៣០០០ក្បាល  ។

- រយៈពេលបង្កាត់មួយខែកន្លះបង្កាត់ម្ដងៗ

- ពីពេលបង្កាត់រហូតដល់កូនអាចលក់បានរយៈពេលពី២៨ ទៅ៣០ថ្ងៃ។

- កូនអាយុមួយខែលក់ចេញមួយក្បាល ពី ៣៥០៛-៤០០៛ ។

   លោកបានអោយដឹងថាតាមរយះការបណ្ដុះបណ្ដាល ,ការចែករំលែក និងទស្សនកិច្ចសិក្សាកន្លងមក មានកសិករច្រើនដែលចាប់អារម្មណ៍ចំពោះការចិញ្ចឹមកង្កែបនេះ។

- មណ្ឌលបានចែករំលែកបទពិសោធន៍ដល់កសិករ និងបានលក់កូនអោយកសិករចិញ្ចឹមសាកល្បងចំនួន២គ្រួសារ ចំនួន៣០០កូន ។

ឆ្លៀតនាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងក្តីរីករាយដែលបានមកជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យនាពេលនេះ និងបានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រមុខរាជរដ្ឋាភិបាល ដែលលោកទាំងទ្វេតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ៗរូប។ ជាក់ស្តែងថ្មីៗនេះ សម្តេចប្រមុខរាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រក្នុងវិស័យកសិកម្ម តាមរយៈការផ្តល់ជូនកសិករក្នុងមួយគ្រួសារទទួលបាន តង់ផ្លាស្ទិក ១ កូនត្រីអណ្តែង ៦០០ក្បាល កូនកង្កែប ៤៥០ក្បាល និងចំណី ៧៥គីឡូក្រាម ដើម្បីអាចមានលទ្ធភាពបង្កើនប្រាក់ចំណូល ជំរុញសន្តិសុខស្បៀង និងបង្កើតឱកាសការងារបន្ថែមជូនប្រជាជន នៅក្នុងឱកាសនៃបញ្ហាជំងឺឆ្លងរាតដាល កូវីដ១៩នេះ។ ក្រៅពីការជួយឧបត្ថម្ភគាំទ្រនេះ ក្រសួងក៏កំពុងជំរុញឱ្យគម្រោងដៃគូនានា បន្តការគាំទ្របន្ថែមទៀតទាំងសម្ភារៈ និងបច្ចេកទេស ដូចជាការដាំដុះបន្លែ និងចិញ្ចឹមសត្វផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើឱ្យមន្រ្តីក្រោមឱវាទ បន្តការគាំទ្រ តាមដានសកម្មភាពនេះឱ្យបានខ្ជាប់ខ្ជួន និងជួយផ្សារភ្ជាប់រវាងបណ្តុំកសិករចិញ្ចឹមទៅទីផ្សារផង ដើម្បីកាត់បន្ថយហានិភ័យអស្ថេរភាពតម្លៃ ព្រមទាំងផ្តាំផ្ញើដល់ប្រជាកសិករដែលមានសមត្ថភាពចិញ្ចឹមគ្រប់គ្រាន់សូមបន្តចែករំលែកចំណេះដឹងការចិញ្ចឹមនេះដល់ អ្នកជិតខាងដែលមានការចាប់អារម្មណ៍ផង។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 48

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 85

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 92

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 203

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 222

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 238

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 377

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 394

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យការដំឡើងទ្រុងមាន់ និងផ្ទះសំណាញ់ ពីគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 399

លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ ក្នុងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (M&E PSI)»

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 447

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី»

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 581

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នឹងយាងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ឆ្នាំនេះផងដែរ!

នេះឱកាសល្អមួយមិនអាចរំលងបាន សូមចូលរួមព្រឹត្តិការណ៍កសិកម្ម CAFE26 នៅកោះពេជ្រ ជាមួយ ទ្រង់តូច នរោត្តម ជេនណា! ចូលរួមដោយសេរី ពីថ្ងៃទី ២៣-២៥ តុលា ខាងមុខនេះដើម្បី៖ — ស្វែងយល់ពីបច្ចេកវិទ្យាកសិកម្ម...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 737

លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ឱ្យផ្សព្វផ្សាយសមិទ្ធផល និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រធានប្រតិភូយុវជន...