ព័ត៌មានផ្សេងៗទៀត
បន្ទាប់ពីកម្មវិធីសនិសីទ្ធវិទ្យាសាស្រ្តនៅវិទ្យស្ថានជាតិកសិកម្មកំពង់ចាម ត្រូវបានបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និងសហការី បានអញ្ជើញធ្វើដំណើរមកពិនិត្យស្រែរបស់កសិករដែលខ្វះទឹក ហើយបានស្នើសុំទៅឯកឧត្តម ជួយអន្តរគមន៍ កាលពីថ្ងៃទី២១ម្សិលមិញ ស្ថិតនៅភូមិពពេល ឃុំក្រឡា ស្រុកកំពង់សៀម។ ក្រោយពី ពិនិត្យ និងវាយតម្លៃ ដល់ទីតាំងដែលកសិករបានស្នើឡើងរួចមក គឺលទ្ធផលជារួមឃើញថាស្រូវភាគច្រើនបានអោន ដាក់គ្រាប់អស់ហើយ គ្មានអ្វីគួរឲ្យបារម្ភ ប៉ុន្តែលោកបានណែនាំឲ្យមន្ទីរត្រូវចុះពិនិត្យ និងតាមដានជាប់ជាប្រចាំ ក្រែងមានតំបន់ខ្លះខ្វះទឹកចុងរដូវ ដើម្បីងាយស្រួលចាត់វិធានការចុះអន្តរាគមន៍ ដោះស្រាយបញ្ហាជូនកសិករឲ្យបានទាន់ពេលវេលា។