ព័ត៌មានផ្សេងៗទៀត
នាយកដ្ឋានសវនកម្មផ្ទៃក្នុង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ នាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រជុំជាមួយអាជ្ញាធរសវនកម្មជាតិ ស្តីពីការប្រមូលព័ត៌មានដើម្បីរៀបចំផែនការ និងធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទ២០១៨ និងឆ្នាំពាក់ព័ន្ធ។