នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប។
ពិធីនេះមានការអញ្ជើញចូលរួម ពីតំណាងនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអភិបាលរងស្រុកស្វាយលើ ព្រមទាំងអាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ និងប្រជាកសិករ សរុបប្រមាណ៧០នាក់។
មហាសន្និបាតនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងការចូលរួម និងការគ្រប់គ្រងរបស់សមាជិកសហគមន៍កសិកម្ម តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសហគមន៍ ព្រមទាំងពិភាក្សា និងអនុម័តលើឈ្មោះ អាសយដ្ឋាន ប្រាក់សមាជិកភាព មុខរបរសហគមន៍ ទីតាំងបណ្តោះអាសន្ន និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍កសិកម្មទំនើប។
សូមជម្រាបថា មហាសន្និបាតបានដំណើរការតាមរបៀបវារៈដែលបានកំណត់ ដើម្បីរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង និងកំណត់បទប្បញ្ញត្តិសម្រាប់ការប្រតិបត្តិការរបស់សហគមន៍ឱ្យមានភាពច្បាស់លាស់ ប្រសិទ្ធភាព៕