ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ក្រុមការងារនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក ហង់ សុវណ្ណ អនុប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម បានសហការជាមួយ អង្កការ UNDP និងអង្កការ AVSF រៀបចំ វគ្គបណ្តុះបណ្តាល ស្តីពី ទស្សន:ទាន និងនីតិវិធីអនុវត្តផលិតកម្ម កសិកម្មតាមកិច្ចសន្យា និងធ្វើការពិភាក្សាអំពីគោលបំណង និងតម្រូវការរបស់កសិករ និងក្រុមហ៊ុន Green Leader ដើម្បីធ្វើកិច្ចសន្យាកសិកម្ម ដែលរៀបចំដោយនាយកដ្ឋានកសិ-ឧស្សាហកម្ម ដោយមានការគាំទ្រពី ក្រុមហ៊ុន Green Leader អង្គការ UNDP អង្គការ AVSF ដោយមានការចូលរួមពី តំណាងភូមិ ឃុំ អង្គការ Good neighbor ប្រជាកសិករ និងសហគមន៍ក្នុងស្រុកស្នួល ប្រមាណ ៦០នាក់ នៅសណ្ឋាគា ចំប៉ាពេជ្រ ស្រុកស្នួល ខេត្តក្រចេះ។