ព័ត៌មានផ្សេងៗទៀត
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មាននៅអំឡុងចុះពិនិត្យការប្រមូលផលត្រីប្រហុក នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ថា រដ្ឋបាលជលផល កំពុងសហការជាមួយក្រុមហ៊ុន-សហគ្រាសខ្នាតតូច និងមធ្យម ដើម្បីជំរុញការកែច្នៃត្រីប្រហុកតាមស្តង់ដាសុវត្ថិភាព និងអនាម័យសម្រាប់ការនាំចេញ ខណៈផលត្រីប្រហុកនៅឆ្នាំនេះ កើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងឆ្នាំមុន បន្ទាប់អាជ្ញាធរបង្កើនការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទ។