ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យលោកស្រី Olga Reuvekamp, MBA (Executive Director Minnesota Agriculture and Rural Leadership (MARL) និងសហការី ចូលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ២៤ កុម្ភៈ ២០២០ 3673

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង១៤:៣០ រសៀលថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យលោកស្រី Olga Reuvekamp, MBA (Executive Director Minnesota Agriculture and Rural Leadership (MARL) និងសហការី ចូលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។

មានមតិស្វាគមន៍ភ្ញៀវនាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះ MARL និងជា ពិសេសចំពោះលោកស្រី Olga Reuvekamp និងសហការី ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅលើទឹកដីអង្គរ និងជាពិសេសឆ្លៀតពេលមមាញឹកអញ្ជើញមកក្រសួងដើម្បីធ្វើការសិក្សាស្វែង យល់ឱ្យបានស៊ីជម្រៅបន្ថែមទៀតទាក់ទងនឹងគោលបំណងធំៗទាំង០៣ ខាងលើ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្ខេបអំពីការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិលើគ្រប់វិស័យជាជំហានៗរហូតមកទល់បច្ចុប្បន្ន ក្នុងនោះពិតណាស់គឺវិស័យកសិកម្ម ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់រួមមានផលិតកម្មស្រូវ ដំណាំកសិ-ឧស្សាហកម្ម ផលិតកម្មសត្វ វារីវប្បកម្ម ធនធានព្រៃឈើ និងកៅស៊ូធម្មជាតិ។ ក្នុងខណ:នេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវយ៉ាងក្បោះក្បាយ និងស៊ីជម្រៅដោយសង្កត់ធ្ងន់ទៅលើគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលនៅក្នុងនោះបានចែងយ៉ាងច្បាស់អំពីគោលនយោបាយលើកទឹកចិត្ត លើការវិនិយោគវិស័យកសិកម្មរបស់វិស័យឯកជនក្នុង និងក្រៅប្រទេស ដោយភ្ជង់ផ្តោតទៅលើ ខ្សែច្រវាក់ផលិតកម្ម និងតម្លៃបន្ថែម (A to Z) មានជាអាទិ៍៖ ផលិតកម្ម បច្ចេកវិទ្យាក្រោយពេលប្រមូលផល ឃ្លាំងស្តុក សម្ងួត រោងម៉ាស៊ីនកិន កែច្នៃ វេចខ្ចប់ ដឹកជញ្ជូន និងនាំចេញ ដោយឈរលើគោលការណ៍ស្តង់ដារគុណភាព អនាម័យ សុវត្ថិភាព និងការប្រកួតប្រជែង។

ជាបឋម Mrs. Olga Reuvekamp បានថ្លែងអំណរគុណចំពោះពេលវេលាដ៏មានតម្លៃរបស់ឯកឧត្តមរដ្ឋមន្រ្តីដែលអនុញ្ញាតទទួលជួបរូបលោកស្រី និងសហការីនាពេលនេះ។ ឆ្លៀតយកឱកាសនេះ លោកស្រី បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា MARL គឺជាអង្គការមួយដែលនាំមុខ គេនៅរដ្ឋ Minnesota សហរដ្ឋអាមេរិក ក្នុងការផ្តល់វគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំលើការងារកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ លោកស្រីបានបន្តទៀតថា តាមរយ:ក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោកស្រី និងសមាជិកក្រុមការងារចំនួន ៣២នាក់ ទៀតដែលសុទ្ធ តែជាអ្នកដឹកនាំសកម្ម មកពីពហុជំនាញរួមមានអ្នកស្រាវជ្រាវ សាស្រ្តាចារ្យ នាយកក្រុមហ៊ុន ម្ចាស់កសិដ្ឋានចិញ្ចឹមគោទឹកដោះ និងដំណាំកសិ-ឧស្សាហកម្ម។ល។ បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងគោលបំណងចង់សិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅបន្ថែមអំពីទី១- គោល នយោបាយវិនិយោគលើវិស័យកសិកម្ម និងជនបទរបស់កម្ពុជា និងទី២- ពង្រឹងទំនាទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិកតាមរយ:វិស័យកសិកម្ម និងទី៣- តួនាទី និងភារកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជំនួបពិភាក្សាបានដំណើរការទៅដោយរលូន រួមទាំងសំណួរជាច្រើនដែលប្រតិភូមីនីសូតា បានចោទសួរឯកឧត្តមរដ្ឋមន្រ្តីទាក់ទងការវិនិយោគ គោលនយោបាយជួយកសិករ ការដាំឈើឡើងវិញ នេសាទបែបប្រពៃណី និងវារីវប្បកម្ម ផលិតកម្មពោត ដំឡូងមី ដំណាំអំពៅស្ក ស្វាយចន្ទី និងសណ្តែកសៀង បញ្ហាជំងឺចេកអំបូងលឿង ផលិតកម្មសត្វ និងទឹកដោះ ការធ្លាក់ចុះគុណភាពដីដោយសារដាំដំណាំដំឡូងមីច្រើនឆ្នាំជាប់គ្នា ការអប់រំបណ្តុះបណ្តាលកសិករ និងការដឹកនាំ គ្រប់គ្រងសហគមន៍កសិកម្ម តើអនុវិស័យអ្វីខ្លះដែលមានសក្តានុពលសម្រាប់ធ្វើការវិនិយោគនាពេលអនាគត កិច្ចសហការរវាងក្រសួងជាមួយ Minnesota University និងសំណួរពិសេសចុងក្រោយគឺតើដំណើរជីវិត ការងារ ចំណេះដឹង និងបទពិសោធន៍របស់ឯកឧត្តមរដ្ឋមន្រ្តីដែលបានក្លាយជាថ្នាក់ដឹកនាំម្នាក់នាពេលបច្ចុប្បន្ននេះ ទៅមកដោយរបៀបណា?។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ចម្លើយជូនគណ:ប្រតិភូជាបន្តបន្ទាប់ដោយយោងទៅលើស្ថានភាពជាក់ស្តែងនៃកំណើនសេដ្ឋកិច្ច ប្រជាជន ការប្រកួតប្រជែងទីផ្សារ ការអភិវឌ្ឍន៍វិស័យកសិកម្ម សក្តានុពលលើអនុវិស័យសម្រាប់ធ្វើការវិនិយោគ គោលនយោបាយអំណោយផល។ល។

ជាថ្មីម្តងទៀត លោកស្រី Olga Reuvekamp តាងនាមឱ្យគណ:ប្រតិភូមីនីសូតា បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ពេលវេលា និងព័ត៌មានសំខាន់ៗដែលផ្តល់ដោយឯកឧត្តមរដ្ឋមន្ត្រីជាពិសេស និងសហការី លោកស្រីសង្ឃឹមថានាពេលអនាគតកិច្ចសហប្រតិបត្តិការ និងការវិនិយោគក្នុងវិស័យកសិកម្មពីរដ្ឋមីនីសូតានឹងអាចកើតមានជាប្រាកដ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 108

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 103

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 113

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 113

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 119

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 288

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 261

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 273

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 299

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 314

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 339

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 418

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...