ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពទទួលជួប លោក Nguyen Duc Thanh ជាប្រធានសមាគមស្វាយចន្ទីវៀតណាម ដើម្បីពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនស្វាយចន្ទីវៀតណាម និងកម្ពុជា

ចេញ​ផ្សាយ​ ៧ មីនា ២០១៨ 4209

នៅរសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួប លោក Nguyen Duc Thanh ជាប្រធានសមាគមស្វាយចន្ទីវៀតណាម និងសមាជិកសមាគម នៅឯទីស្តីការក្រសួង ដើម្បីពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនស្វាយចន្ទីវៀតណាម និងរាជរដ្ឋាភិបាលកម្ពុជា។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់សម្ព័ន្ធកៅស៊ូវៀតណាម និងសមាគមស្វាយចន្ទីវៀតណាម ដែលបានទទួលស្វាគមន៏យ៉ាងកក់ក្តៅដល់ គណប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ទៅទស្សនកិច្ចរោងចក្រផលិតកៅស៊ូ និងរោងចក្រកែច្នៃស្វាយចន្ទី កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ។ ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាល និងកសិករនៅកម្ពុជា សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនវៀតណាមដែលបានប្រមូលទិញនូវផលិតផលកសិកម្មពីកម្ពុជា ដូចជា គ្រាប់ស្វាយចន្ទី កៅស៊ូ ដំឡូងមី អង្ករ និងដំណាំមួយចំនួនទៀត។ លោក Nguyen Duc Thanh បានមានប្រសាសថាសមាគមស្វាយចន្ទីវៀតណាម អាចចាត់ទុកបានជាក្រុមហ៊ុននាំចេញគ្រាប់ស្វាយចន្ទីធំជាងគេនៅលើពិភពលោកនៅក្នុងឆ្នាំ២០១៧នេះ គឺក្រុមហ៊ុនបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃចំនួន ១,៦លានតោន ទន្ទឹមនឹងតម្រូវការពិភពលោកមានចំនួន ៣លានតោន។ ក្រុមហ៊ុនស្វាយចន្ទីវៀតណាមបានប្រមូលទិញគ្រាប់ស្វាយចន្ទីពីកម្ពុជាប្រមាណ ១០០ ០០០តោន ទន្ទឹមនឹងកម្ពុជាមានសមត្ថភាពផលិតបាន ១០៤ ២៦៨តោន នៅក្នុងឆ្នាំ២០១៦ និងអាចចាត់ទុកបានថាវៀតណាមជាអតិថិជនទិញស្វាយចន្ទីតែមួយគត់របស់កម្ពុជា។

លោកប្រធានសមាគមបានបន្តថា សមាគមនឹងចុះទៅតាមខេត្តចំនួនពីរគឺ ខេត្តកំពង់ធំ និងខេត្តក្រចេះ ដើម្បីពិភាក្សាពីពូជ និងសារធាតុនៅក្នុងស្វាយចន្ទី ដែលមានការពេញនិយមនៅលើទីផ្សារអន្តរជាតិ និងផ្សព្វផ្សាយពីបច្ចេកទេសនៃការប្រមូលផល ដើម្បីកាត់បន្ថយការខាតបង់របស់កសិករ។ សមាគមស្វាយចន្ទីវៀតណាមបានស្នើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជារៀបចំចងក្រងសមាគមស្វាយចន្ទីកម្ពុជា ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង។

ទន្ទឹមនឹងនេះសមាគមក៏បានស្នើដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជួយអន្តរាគមដល់ការផ្តល់វិញ្ញាបនប័ត្រប្រភពទំនិញ (CO) នៅនឹងខេត្តច្រកនាំចេញ និងស្នើឲ្យសម្រួលដល់សោហ៊ុយនៃការដឹកជញ្ជូនឆ្លងដែនកម្ពុជា-វៀតណាម។ លោកប្រធានសមាគម ក៏បានប្តេជ្ញាបង្កើនការទិញគ្រាប់ស្វាយចន្ទីពីកម្ពុជាទាំងអស់តែម្តង។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើដល់សមាគមស្វាយចន្ទីវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការឲ្យបានជិតស្និទ្ធរវាងអ្នកទិញ និងអ្នកផលិត ដើម្បីធានាបានប្រសិទ្ធភាពខ្ពស់ និងទទួលបានផលប្រយោជន៏ពិតទាំងកសិករ និងអ្នកទិញ។

ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថាកម្ពុជានឹងអាចបង្កើនការនាំចេញគ្រាប់ស្វាយចន្ទីឲ្យបាន ១លានតោន នាពេលខាងមុខ ហើយឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ចង់ឃើញពីការបង្កើនបរិមាណនៃការដាំដុះដំណាំឧស្សាហកម្មផ្សេងទៀត នៅតាមតំបន់មួយចំនួនដែលមិនអំណោយផលដល់ការដាំស្រូវ។ ចំពោះសំណើរបស់សមាគមពាក់ព័ន្ធនឹងការផ្តល់ CO គឺក្រសួងពាណិជ្ជកម្មបានផ្ទេរការចេញវិញ្ញាបនប័ត្រទៅកាន់មូលដ្ឋានរួចរាល់ហើយ ហើយក្រសួងនឹងសហការជាមួយក្រសួងពាក់ព័ន្ធដើម្បីពិនិត្យ និងដោះស្រាយជូននូវបញ្ហាពាក់ព័ន្ធមួយចំនួនទៀត។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានចាត់ឲ្យតំណាងអគ្គនាយកដ្ឋានកសិកម្ម អមដំណើរគណប្រតិភូវៀតណាមដើម្បីសម្របសម្រួល និងស្តាប់នូវសំណូមពររបស់មូលដ្ឋានផងដែរ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 438

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 456

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 630

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 674

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 635

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 674

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 985

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 997

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 986

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1152

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1195

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1276

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...