កម្មវិធីទី២៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យការកែច្នៃបង្គាក្រៀមរបស់សហគមន៍នេសាទ នៅតំបន់ព្រៃការពារកោងកាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ -------------------------------------------------------------------------- នាព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការីអមដំណើរបានបន្តដំណើរទៅ ពិនិត្យការកែច្នៃបង្គាក្រៀម របស់ប្រជានេសាទនៅក្នុងសហគមន៍តំបន់ព្រៃការពារកោងកាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នាក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជួបសំណេះសំណាលជាមួយក្រុមប្រជានេសាទកែច្នៃបង្គាក្រៀមក្នុងសហគមន៍ ហើយឯកឧត្តមក៏បានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្ដដល់ប្រជានេសាទទាំងអស់ដែលធ្វើការនៅក្នុងសហគមន៍នេសាទឱ្យមាននិរន្តរភាព និងចូលរួមថែរក្សាបរិស្ថានឱ្យបានល្អ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានសូមឱ្យប្រជានេសាទទាំងអស់ចូលរួមក្នុងការចិញ្ចឹម និងអភិរក្សមេពូជដើម្បីទប់ស្កាត់នូវការថយចុះធនធានជលផល ហើយមន្ត្រីជំនាញធ្វើយ៉ាងណាជួយមើលក្នុងការថែរក្សាជម្រកបង្គា ក្តាម ជាពិសេសប្រសិនបើការប្រមូលទិញឃើញមានក្តាមញីពង គឺត្រូវលែងត្រឡប់ទៅវិញ៕