ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ថៃ សុផេត ក្រុមប្រឹក្សាឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ លោក ក្លាយ មួយ មេភូមិក្បាលទន្សោង រួមជាមួយមន្ត្រីកសិកម្មឃុំបន្ទាយឆ្មារ លោក ពៅ រ៉ូយ៉ា បានចុះពិនិត្យ ការទិញ លក់ស្រូវផ្ការំដួល និងសុម៉ាលីរបស់បងប្អូនប្រជាកសិករនៅកន្លែងប្រមូលផ្តុំលក់ស្រូវ។
សូមបញ្ជាក់ថា ការទិញលក់ស្រូវមានដំណើរការល្អដោយមិនមានការកកស្ទះនោះទេ។ ចំពោះតម្លៃស្រូវផ្ការំដួល និងសុម៉ាលីគុណភាពមធ្យមទទួលបានតម្លៃពី ៩០០រៀល ទៅ៩៣០រៀល/គីឡូក្រាម ចំណែកឯស្រូវដែលមានគុណភាពអន់ទទួលបានតម្លៃ៨០០រៀល-៨៥០រៀល/គីឡូក្រាម៕