ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតី បិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់មន្ទីរកសិកម្ម ខេត្តរតនគិរី

ចេញ​ផ្សាយ​ ២០ មករា ២០២៤ 3827

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកមន្ទីរកសិកម្មខេត្ដរតនគិរី រួមជាមួយ ឯកឧត្តម ម៉ា វិចិត្រ  អភិបាលស្តីទី នៃគណៈអភិបាលខេត្តរតនគិរី បានធ្វើជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងអភិបាលក្រុង-ស្រុក តំណាងមន្ទីរខេត្ដ កងកម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធាន និងមន្រ្ដីនៃខណ្ឌរដ្ឋបាល និងការិយាល័យក្រោមឱវាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដរតនគិរី សរុបចំនួន ៩៥នាក់។

បន្ទាប់ពីបានស្ដាប់លោកបណ្ឌិត សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេតរតនគិរី បង្ហាញរបាយការណ៍លទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៣រួច ឯកឧត្តម ហ៊ាន វណ្ណហន បានកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរ ប្រធាន អនុប្រធាន និងមន្រ្ដី នៃខណ្ឌរដ្ឋបាល និងការិយាល័យជំនាញក្រោមឱវាទ ដោយថា លទ្ធផលផ្លែផ្កាទាំងអស់នេះ កើតចេញពីឆន្ទ: និងការខិតខំប្រឹងប្រែងបម្រើជាតិមាតុភូមិ។

បន្ថែមពីនេះ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំមន្ទីរនិងមន្ត្រីក្រោមឱវាទ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង រវាងថ្នាក់ដឹកនាំមន្ទីរ  និងការិយាល័យខណ្ឌរដ្ឋបាល ដើម្បីបង្កើនភាពស្អិតរមួត និងប្រសិទ្ធផលការងារ ដោយប្រើកម្លាំងរួម ដើម្បីដោះស្រាយរាល់បញ្ហាបន្ទាន់ និងត្រូវគិតគូរលើផលិតភាពផលិតកម្មជាគោល គឺផ្ដោតលើប្រាក់ចំនេញ (ថ្លៃដើមផលិតទាប បង្កើនប្រាក់ចំណេញ) ដោយមិនត្រូវផ្ដោតលើតែបរិមាណផលិតផលទទួលបាននោះទេ។

មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម ហ៊ាន វណ្ណហន លើកទឹកចិត្តដល់ថ្នាក់ដឹកនាំមន្ទីរ ត្រូវបន្ដជំរុញបង្កើនផលិតកម្មកសិកម្ម ស្របតាមតម្រូវការទីផ្សារ និងសក្ដានុពលគាំទ្រ (បញ្ជៀសការជន់លិចនៅរដូវវស្សា ខ្វះទឹកនៅរដូវប្រាំង) និងបន្ដកិច្ចសហការណ៍យ៉ាងស្អិតរមួតជាមួយដៃគូរអភិវឌ្ឍន៍ មន្ទីរពាក់ព័ន្ធជុំវិញខេត្ដ និងត្រូវចាត់ចែកផ្សព្វផ្សាយអំពីគោលនយោបាយអតិភាពក្រសួងកសិកម្មដែលកំពុងជំរុញ ពិសេសគឺគោលនយោបាយចងក្រងបង្កើតកសិកម្មទំនើប ដែលមានផែនការផលិតទ្រង់ទ្រាយធំ រួមទាំងស្នើទៅដៃគូរអភិវឌ្ឍ វិស័យឯកជន ដែលកំពុងបំពេញការងារក្នុងទឹកដីខេត្តរតនគិរី ចូលរួមសហការណ៍ គាំទ្រ លើសកម្មភាពអនុវត្តទស្សនទានឆ្នាំ២០២៤ របស់មន្ទីរ។

ចំណែក ថ្នាក់ដឹកនាំមន្ទីរ នាយខណ្ឌរដ្ឋបាល និងការិយាល័យជំនាញក្រោមឱវាទមន្ទីរត្រូវបង្កើនប្រសិទ្ធភាព សេវាគាំទ្រ និងបញ្ជៀសរាល់សកម្មភាព ដែលបង្កផលប៉ះពាល់ដល់អ្នកទទួលសេវា៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 523

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 615

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 610

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 638

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 639

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 666

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 634

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 634

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 674

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 665

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 670

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 648

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...