ព័ត៌មានផ្សេងៗទៀត
នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី និងលោក កែវ តារារស្មី អភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី ព្រមទាំងអាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច និងក្រុមការងារចុះមូលដ្ឋានឃុំសឿ បានអញ្ជញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដោយផ្ទាល់នៅភូមិត្នោត ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្រុមការងារ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វើការយ៉ាងសកម្មជួយដឹកជញ្ជូនសម្ភារៈ និងជម្លៀសប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង ដែលប្រឈមនឹងការលិចលង់ ទៅកាន់ទីទួលសុវត្ថិភាពនៅវត្តបុព្វសិលារាមភគ្គិនិសន៍ ព្រមទាំងបន្តជួយគាំទ្រអន្តរាគមន៍ជាប្រចាំសម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់៕