ព័ត៌មានផ្សេងៗទៀត
ថ្មីៗនេះ សហគមន៍កសិកម្មទំនើប «អភិវឌ្ឍដំណាំស្រូវកំពង់ធំ» នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានចាប់ផ្ដើមប្រមូលផលពូជស្រូវ OM 4900 ក្រោយពីបានដាំដុះតាមការចុះកិច្ចសន្យាទុកមុនជាមួយក្រុមហ៊ុន BRM Agro ក្នុងតម្លៃ ១០០០៛ ក្នុងមួយគីឡូក្រាម។ ជាទូទៅ ក្រសួងតែងតែជំរុញសហគមន៍កសិកម្មទំនើប ចុះកិច្ចសន្យាដាំដុះពូជយុទ្ធសាស្ត្រក្នុងស្រុក ប៉ុន្តែសហគមន៍ក៏អាចចុះកិច្ចសន្យាដាំដុះពូជដទៃបានដែរ ប្រសិនបើសហគមន៍ទទួលបានតម្លៃ និងលក្ខខណ្ឌល្អពីដៃគូជាអ្នកទិញ។ ការចងក្រងជាសហគមន៍កសិកម្មទំនើប និងការដាំដុះតាមកិច្ចសន្យាទុកមុន អាចជួយពុកម៉ែបងប្អូនប្រជាកសិករវៀសផុតពីហានិភ័យនៃការប្រែប្រួលថ្លៃស្រូវ ហើយធានាទីផ្សារទុកមុន។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមខ្លួនជានិច្ចដើម្បីជួយជ្រោមជ្រែងការចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលផលចំណេញទាំងអស់គ្នា៕