ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញចូលរួមពិធីសម្ភោធអគារសិក្សានិងសមិទ្ធផលនានា នៅស្រុកអង្គរបូរី ខេត្តតាកែវ

ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 2092

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦  ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធី​សំណេះ​សំណាល និងសម្ពោធអគារសិក្សា ១ខ្នង មាន ៥បន្ទប់ នៅវិទ្យាល័យ​សំរោងពន្លៃ ខ្លោងទ្វារសាលាបឋមសិក្សាសំរោងពន្លៃ និងសមិទ្ធផលនានា នៅ​ស្រុក​អង្គរបូរី ខេត្តតាកែវ។ 
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរបូរី។ ពិធីមានការអញ្ជើញចូលរួមពីព្រះសង្ឃ គណៈអធិបតី ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធរស្រុក-ឃុំ មន្ត្រីរាជការ កងកម្លាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និងប្រជា​ពលរដ្ឋ​ក្នុងមូលដ្ឋាន ព្រមទាំង ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ សរុបចំនួន ៨២៣ អង្គ/នាក់។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន បានផ្សព្វ​ផ្សាយ និងណែនាំ​អំពីការត្រៀមអនុវត្ត កម្មវិធីអន្តរាគមន៍សង្គ្រោះបន្ទាន់ ដោយប្រើបច្ចេកទេស​កសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ (CERC) ក្រោម គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CERC-CaWSIP-MAFF) ដល់​រដ្ឋបាលស្រុក មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាស្រុក ថ្នាក់ដឹកនាំការិយា​ល័យ​ជុំវិញស្រុក ក្រុមប្រឹក្សាឃុំទាំង ៦ មន្ត្រីកសិកម្មឃុំទាំង ៦ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា ការរៀបចំ និងត្រៀមលក្ខខណ្ឌចាំបាច់ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ ទាន់ពេលវេលា និងស្របតាមតម្រូវការជាក់ស្តែង គឺជាមូល​ដ្ឋាន​ដ៏សំខាន់សម្រាប់ធានាឱ្យការអនុវត្តកម្មវិធី CERC ប្រព្រឹត្តទៅប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ព្រមទាំងអាចផ្តល់ផលប្រយោជន៍​ជាក់ស្តែង និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់​គ្រួសារអ្នក​ទទួលផល។
គួរបញ្ជាក់ថា កម្មវិធី CERC ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ហើយកិច្ចប្រជុំ​ផ្សព្វផ្សាយអំពីដំណើរការអនុវត្តកម្មវិធី CERC-CaWSIP-MAFF នឹងត្រូវរៀបចំ​នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រោមការដឹកនាំដោយផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 115

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 129

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 128

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 331

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 352

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យការដំឡើងទ្រុងមាន់ និងផ្ទះសំណាញ់ ពីគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 361

លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ ក្នុងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (M&E PSI)»

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 416

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី»

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 547

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នឹងយាងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ឆ្នាំនេះផងដែរ!

នេះឱកាសល្អមួយមិនអាចរំលងបាន សូមចូលរួមព្រឹត្តិការណ៍កសិកម្ម CAFE26 នៅកោះពេជ្រ ជាមួយ ទ្រង់តូច នរោត្តម ជេនណា! ចូលរួមដោយសេរី ពីថ្ងៃទី ២៣-២៥ តុលា ខាងមុខនេះដើម្បី៖ — ស្វែងយល់ពីបច្ចេកវិទ្យាកសិកម្ម...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 698

លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ឱ្យផ្សព្វផ្សាយសមិទ្ធផល និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រធានប្រតិភូយុវជន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 694

ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 704

ឯកឧត្តមរដ្ឋមន្ត្រី ឌិត​ ទីណា​ អញ្ជើញជួបជាមួយ​ លោកជំទាវ Annie Genevard ក្នុងជំនួបពិភាក្សាការងារទ្វេភាគី

នាព្រឹកថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ព្រមទាំងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបជាមួយ​ លោកជំទាវ...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 738

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់បញ្ញាសប្បនិម្មិត(AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ» ជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...