ព័ត៌មានផ្សេងៗទៀត
ចាប់ពីថ្ងៃអង្គារ ១រោច ដល់ថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវថ្ងៃទី២៥ ដល់ ២៨ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមការងារអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម ដែលដឹកនាំដោយលោក កន កុម្ភៈ ប្រធានការិយាល័យវិវាទកសិកម្ម និងស្រាវជ្រាវ និងសហការី ព្រមទាំងដោយមានការសហការជាមួយការិយាល័យនីតិកម្មកសិកម្មខេត្តតាកែវ បានចុះអនុវត្តច្បាប់ត្រួតពិនិត្យដេប៉ូអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម នៅខេត្តតាកែវ ក្នុងគោលបំណងដើម្បីរឹតបន្តឹងច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ។