សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងវិស័យកសិកម្ម

ចេញ​ផ្សាយ​ ១៥ សីហា ២០១៨ 18232

ថ្ងៃអង្គារ ០៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ៖

មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម បានរៀបចំបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យកសិកម្ម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក មឿង សុនិត្យា អនុប្រធានមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម នៅសណ្ឋាគារខេមរាអង្គរ ទីរួមខេត្តសៀមរាប ដោយមានអញ្ជើញចូលរួមពី ប្រធាន អនុប្រធាន និងមន្ត្រីមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តចំនួន០៧ មានដូចជា ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ សរុបអ្នកចូលរួមចំនួន២៧នាក់ ស្រី០៥នាក់។ សិក្ខាសាលានេះមានគោលបំណងសំខាន់គឺ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ខេត្តក្នុងការអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការពង្រឹងចំណេះដឹងទាក់ទងនឹងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងវិស័យកសិកម្ម រួមជាមួយការណែនាំអំពីការប្រើប្រាស់ និងបច្ចុប្បន្នភាពគេហទំព័ររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនឹងរួមចំណែកដល់ការផ្សព្វផ្សាយព័ត៌មានកសិកម្ម និងឯកសារកសិកម្មឲ្យកាន់តែទូលំទូលាយ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ០៦ មីនា ២០២៥ 199

ឯកឧត្តមរដ្ឋលេខាធិការ​ អុឹម​ សុីថុល​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ ទទួលជួបសម្តែងការគួរសម​ និងអញ្ជេីញជាអធិបតីក្នុងពិធីចុះហត្ថលេខាលេីអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងកសិកម្ម​គុយបា

នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ​ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ បានទទួលជួបសម្តែងការគួរសម​ជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ០៥ មីនា ២០២៥ 291

ឯកឧត្ដមអនុរដ្ឋលេខាធិការ ឡឹក សុធារ អញ្ជើញចុះពិនិត្យការអនុវត្ត:កម្មវិធី «ផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់​កសិផល​ក្នុងសហគមន៍» នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម ឡឹក សុធារ អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ​ជនបង្គោល​ថ្នាក់​ខេត្ត និងមន្រ្តីកសិកម្មឃុំ ក្នុងស្រុកទឹកផុស...
ចេញ​ផ្សាយ​ ០៥ មីនា ២០២៥ 258

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំងកុមារ បន្តដឹកនាំកិច្ចប្រជុំ​តម្រង់​ទិស ដល់មន្ត្រីកសិកម្មឃុំចាស់-ថ្មី ដែលដាក់ពង្រាយនៅក្នុង​ខេត្តកំពង់ឆ្នាំង

នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តដឹកនាំកិច្ច​ប្រជុំ​​តម្រង់​ទិសដល់មន្ត្រីកសិកម្មឃុំចាស់-ថ្មី...
ចេញ​ផ្សាយ​ ០៥ មីនា ២០២៥ 243

ពិធីសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មក្នុងខេត្តព្រៃវែង

អាជីវករលក់ជី និងថ្នាំកសិកម្មក្នុងខេត្តព្រៃវែង យល់ច្បាស់អំពីតួនាទី និងសារ:សំខាន់នៃការចូលរួមជួយផ្សព្វផ្សាយគាំទ្រដល់ប្រជាកសិករ និងវិស័យកសិកម្ម តាមរយ:ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ០៤ មីនា ២០២៥ 311

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញជួបតំណាងក្រុមហ៊ុន Branch of Guud (International) Pte Ltd (GUUD) ដែលមានឯកទេសក្នុងការរៀបចំអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងលំហូរការងារ

នៅថ្ងៃទី៤ ខែមីនាឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបតំណាងក្រុមហ៊ុន GUUD ដើម្បីស្តាប់បទបង្ហាញអំពីការរៀបចំអភិវឌ្ឍប្រព័ន្ធ/កម្មវិធីសម្រាប់គ្រប់គ្រងទិន្នន័យ...
ចេញ​ផ្សាយ​ ០៤ មីនា ២០២៥ 294

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញចូលរួមប្រជុំអន្តរក្រសួងចង្អៀតពិនិត្យ និងពិភាក្សាលើសំណើសុំបន្តនីតិវីធីផ្តល់សិទ្ធិប្រទាន លើកិច្ចព្រមព្រៀងអភិរក្ស និងប្រើប្រាស់ជីវៈចម្រុះសមុទ្រ នៅទីស្តីការគណៈរដ្ឋមន្ត្រី

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមប្រជុំអន្តរក្រសួងចង្អៀតពិនិត្យ និងពិភាក្សាចុះហត្ថលេខា...
ចេញ​ផ្សាយ​ ០៤ មីនា ២០២៥ 325

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​​ ហ៊ុន​ ម៉ានី​ អញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលា​ ស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»

នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម​ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលា​ ស្តីពី «ការពិនិត្យឡើងវិញ...
ចេញ​ផ្សាយ​ ០៣ មីនា ២០២៥ 365

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកសិដ្ឋានចិញ្ចឹមសត្វ និងស្ថានភាពដំណាំស្រូវ ក្រោយការជួយអន្តរាគមន៍ទឹកជួយសង្រ្គោះស្រូវ នៅខេត្តសៀមរាប

ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូករបស់លោក...
ចេញ​ផ្សាយ​ ០៣ មីនា ២០២៥ 396

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»
ចេញ​ផ្សាយ​ ០២ មីនា ២០២៥ 423

អាជីវករលក់ជី និងថ្នាំកសិកម្មខេត្តស្វាយរៀង បានទទួលព័ត៌មាន​ និងចំណេះដឹងច្រេីនពីកម្មវិធីសំណេះសំណាល

អាជីវករលក់ជី និងថ្នាំកសិកម្មនៅខេត្តស្វាយរៀង យល់ឃេីញថា​ កិច្ចសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រដ្ឋបាលខេត្ត​ និងមន្ទីរកសិកម្ម ពិតជាមានអត្ថប្រយោជន៍​ និងទទួលបានព័ត៌មាន​...
ចេញ​ផ្សាយ​ ០១ មីនា ២០២៥ 508

ឯកឧត្តមអនុរដ្ឋលេខាធិការ ឡោ រស្មី អញ្ជើញជួបសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មនៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម

នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមាន​ចូលរួម​ពី​អភិបាលរងនៃគណៈអភិបាលខេត្ត មន្ទីរកសិកម្មទាំងពីរខេត្ត...
ចេញ​ផ្សាយ​ ០១ មីនា ២០២៥ 510

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំងកុមារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញដឹកនាំក្រុមការងារចូលរួមកម្មវិធីបុណ្យពូជដំណាំដូនតា នៅសហគមន៍ភ្នំក្រោម ក្នុងខេត្តសៀមរាប

នៅថ្ងៃទី២៧ ខែកុម្ភៈ ២០២៤ ឯកឧត្តមបណ្ឌិតយ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំក្រុមការងារ...