មន្ត្រីជលផលខេត្តកំពង់ឆ្នាំងឃាត់ខ្លួនជនល្មើស៧នាក់ ដែលលួចឆក់ត្រីក្នុងតំបន់អភិរក្សត្រីពូជ

ចេញ​ផ្សាយ​ ២០ មេសា ២០២៣ 2871

មន្ត្រីជលផលស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងបានឃាត់ខ្លួនជនល្មើស៧នាក់ មកអប់រំណែនាំ និងរឹបអូសឧបករណ៍ឆក់ត្រីចំនួន៧គ្រឿង ដោយសារពួកគេលួចចូលឆក់ត្រី ក្នុងដែននេសាទ ស្ថិតនៅចំណុចអតីតឡូត៍លេខ៧Aដែលជាតំបន់អភិរក្សត្រីមេពូជ។

នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក លី ឡា មានប្រសាសន៍ថា កាលពីថ្ងៃទី១៨ ខែមេសានេះ អាជ្ញាធរស្រុកកំពង់លែង និងមន្ត្រីជលផលខេត្តកំពង់ឆ្នាំបានសហការគ្នាស្រាវជ្រាវរកមុខសញ្ញាជនល្មើសដែលលួចចូលទៅឆក់ត្រី ក្នុងដែននេសាទ ស្ថិតនៅចំណុចអតីតឡូត៍លេខ៧Aដែលជាតំបន់អភិរក្សត្រីមេពូជ។

ក្រោយពីធ្វើការស្រាវជ្រាវ  មន្ត្រីជំនាញបានឃាត់ខ្លួនជនល្មើសចំនួន៧នាក់ និងរឹបអូសបានឧបករណ៍ឆក់ត្រីចំនួន៧គ្រឿង ស្ថិតក្នុងភូមិជើងគ្រោះ.ឃុំស្វាយរុំពារ.ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។

ជនល្មើសទាំងនោះរួមមាន ឈ្មោះ ឈាង ឈី ២ ឈ្មោះ ឈឹម អឿន ៣ ឈ្មោះ ឈឹម អូន ៤ ឈ្មោះ តាន់ គឹមជ្រូក ៥ ឈ្មោះ អ៊ន អូន ៦ ឈ្មោះ វ៉ាន់ ថន ៧ ឈ្មោះ អាន សាវុន  ហើយអ្នកទាំងអស់រស់នៅក្នុងភូមិជើងគ្រោះ។ ចំណែក ឧបករណ៍ឆក់ ដែលមន្ត្រីជំនាញរឹបអូសបាន  រួមមាន ឧបករណ៍ឆក់ក្តៅ  និងត្រជាក់ដង្ហែ។

បន្ថែមពីនេះ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក លី ឡា មានប្រសាសន៍ទៀតថា គណៈបញ្ជាការស្រុកកំពង់លែង និងមន្ត្រីជំនាញជលផល កំពុងសហការគ្នា និងធ្វើការណែនាំដល់អ្នកលួចប្រើឧបករណ៍ឆក់ត្រីខុសច្បាប់ផ្សេងៗទៀត ត្រូវប្រគល់ឧបករណ៍ទាំងនោះ មកឱ្យមន្ត្រីជំនាញ ដើម្បីកុំឱ្យមានអ្នកលួចឆក់ត្រីខុសច្បាប់នៅថ្ងៃមុខទៀត៕

 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ មិថុនា ២០២៦ 372

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបពិភាក្សាជាមួយតំណាងសមាគមអភិវឌ្ឍន៍​ពាណិជ្ជកម្ម ខេត្តជើជាំង ដើម្បីពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ​វិស័យ​កសិកម្ម

នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខា​ធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២១ មិថុនា ២០២៦ 398

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំកិច្ចប្រជុំ​ជាមួយ​មន្ត្រី​កសិកម្ម​ឃុំ-សង្កាត់នៅខេត្តតាកែវ ដើម្បីតម្រង់ទិសលើការងារផ្សព្វផ្សាយ និង​ស្ថិតិកសិកម្ម

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំជាមួយ​មន្ត្រី​កសិកម្មឃុំ-សង្កាត់ចំនួន១០០នាក់...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 722

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 846

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 812

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 764

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 1030

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 1030

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 950

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 995

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 967

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...