ឯកឧត្តមអនុរដ្ឋលេខាធិការ ឡោ រស្មី អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងជី-ថ្នាំកសិកម្ម

ចេញ​ផ្សាយ​ ២០ សីហា ២០២៤ 2667

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ ដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងជីកសិកម្ម-ថ្នាំកសិកម្ម នៅខេត្តកំពង់ចាម។

វគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមពីសំណាក់ឯកឧត្តម ហេង វណ្ណី អភិបាលរងនៃគណ:អភិបាលខេត្តកំពង់ចាម, លោក ស៊ឹម ថាវរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម ដែលមានសិក្ខាកាមចូលរួមសរុប​១៦១នាក់។

នាឱកាសនោះ​ ឯកឧត្តម ឡោ រស្មី បានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវទុកដាក់ជី-ថ្នាំកសិកម្ម ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងអនុវត្តលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាសុវត្ថិភាពទាំងអាជីវករ និងកសិករ ប្រកបដោយភាតរភាពបរិស្ថាន។

ឯកឧត្តមសង្កត់ធ្ងន់ដល់សិក្ខាកាម ត្រូវសហការជាមួយអង្គភាពជំនាញ ណែនាំដល់ប្រជាកសិករក្នុងគោលដៅធានាគុណភាពផលិតផលកសិកម្មសម្រាប់នាំចេញ ដើម្បីឆ្លើយតបទៅតាមបរិមាណនៃប្រទេសនាំចូល។ ទន្ទឹមនឹងនេះ សិក្ខាកាមទាំងអស់ត្រូវចូលរួមវគ្គបណ្តុះបណ្តាលនេះឱ្យបានចប់តាមកម្មវិធីដែលបានគ្រោងទុក ដើម្បីទទួលបានវិញ្ញាបនបត្រប្រកបដោយសមធម៌ និងមនសិការវិជ្ជាជីវៈ៕

 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣០ មេសា ២០២៦ 290

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំងកុមារ អញ្ជើញជាអធិបតី​ភាព​ក្នុងសិក្ខាសាលា ស្តីពីការពង្រឹងយន្តការអនុវត្តការងារ និងការតាម​ដាន​វាយតម្លៃតួនាទីសូចនាករសំខាន់ៗ

នាថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការ​ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់(GIZ) រៀបចំ​សិក្ខា​សាលា ស្តីពីការពង្រឹងយន្តការរបៀបរបបអនុវត្តការងារ...
ចេញ​ផ្សាយ​ ៣០ មេសា ២០២៦ 322

ឯកឧត្តមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញជាអធិបតីភាពក្នុងពិធី​ចុះកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពី «ការទិញ-លក់កៅស៊ូទឹក ជ័រ​កៅស៊ូ​បង្កក ម្រេច ពោតក្រហម និងស្រូវ»

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម រស់ សូដែន រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម គន់ រ័ត្នមន្នី អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជា​អធិបតីភាព...
ចេញ​ផ្សាយ​ ៣០ មេសា ២០២៦ 323

កម្ពុជាបានលែងអណ្តើកហ្លួង ដែលជាប្រភេទសត្វ កំពុងរងគ្រោះជិតផុតពូជ បំផុត ចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិល

កម្ពុជាបានលែងអណ្តើកហ្លួង ដែលជាប្រភេទសត្វ កំពុងរងគ្រោះជិតផុតពូជ បំផុត ចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិល។ ការលែងអណ្តើកហ្លួង នាពេលថ្មីៗនេះអាចប្រព្រឹត្តទៅបាន ដោយសារ...
ចេញ​ផ្សាយ​ ៣០ មេសា ២០២៦ 320

ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានអញ្ជេីញចូលរួម​ វិបស្សនាដើម្បីពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥

នាថ្ងៃទី២៩ និងទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានអញ្ជេីញចូលរួម​ វិបស្សនាដើម្បីពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍តាមដាន...
ចេញ​ផ្សាយ​ ៣០ មេសា ២០២៦ 311

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៤០០គីឡូក្រាម និងស៊ុតទាចំនួន ១ ៥០០គ្រាប់ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៤០០គីឡូក្រាម និងស៊ុតទាចំនួន ១ ៥០០គ្រាប់ជូនដល់ប្រជាពលរដ្ឋ...
ចេញ​ផ្សាយ​ ២៩ មេសា ២០២៦ 465

អណ្តើកហ្លួង «​ឧរង្គសត្វនិមិត្តរូបរបស់កម្ពុជា» ចំនួន២០ក្បាល ត្រូវបាន​លែង​ចូល​ក្នុងដែនជម្រកនៃប្រព័ន្ធព្រែកស្រែអំបិល ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដើម្បីបង្កើនផលស្តុកក្នុងធម្មជាតិឡើងវិញ

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារអភិរក្សជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ ក្រុមការងារជំនាញអភិរក្សជលផល...
ចេញ​ផ្សាយ​ ២៩ មេសា ២០២៦ 440

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញទទួលជួបជាមួយ ប្រតិភូសាកលវិទ្យាល័យ IPB University Bogor Indonesia ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ ប្រតិភូសាកលវិទ្យាល័យ IPB University Bogor Indonesia ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ២៩ មេសា ២០២៦ 444

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា បានអញ្ជើញចុះពិនិត្យសកម្មភាពបទល្មើសនេសាទ និងត្រួតពិនិត្យកន្លែងអភិរក្សជលផលនៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចុះពិនិត្យសកម្មភាពបទល្មើសនេសាទ...
ចេញ​ផ្សាយ​ ២៩ មេសា ២០២៦ 429

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ និងឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើការងារសម្របសម្រួលរៀបចំទិន្នន័យដំណាំរយ:ពេលវែង

នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ និងឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ...
ចេញ​ផ្សាយ​ ២៩ មេសា ២០២៦ 436

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួម«កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ាន (AMAF) ស្តីពីស្ថានការណ៍ចុងក្រោយនៅមជ្ឈិមបូព៌ា»

នាព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួម«កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ាន...
ចេញ​ផ្សាយ​ ២៨ មេសា ២០២៦ 478

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការអនុវត្តមុខងារក្នុងវិស័យកសិកម្ម ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តសៀមរាប

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្ដម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៨ មេសា ២០២៦ 590

ឯកឧត្តមអនុរដ្ឋលេខាធិការ ឡោ រស្មី អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពវិជ្ជាជីវៈសម្រាប់អាជីវករជី-ថ្នាំកសិកម្ម ក្នុងខេត្តតាកែវ

នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពវិជ្ជាជីវៈសម្រាប់អាជីវករជី-ថ្នាំកសិកម្ម...