ព័ត៌មានផ្សេងៗទៀត
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា ទន្ទឹមនឹងសមិទ្ធិផលដែលសម្រេចបានកាលពីឆ្នាំ២០២៤ វិស័យកសិកម្មក៏បានជួបប្រទះនៅបញ្ហាមួយចំនួន ដែលទាមទារឱ្យមានការចូលរួមបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ និងការដោះស្រាយឱ្យបានទូលំទូលាយ ទាន់ពេលវេលានិងមានប្រសិទ្ធភាព។ ការថ្លែងបែបនេះ គឺនៅក្នុងពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥» នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២៥៕