ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធានាគុណភាពពូជដំណាំ (ប.គ.ព) (Quality Declared Seed-QDS) សម្រាប់ផលិតកម្ម និងអាជីវកម្មគ្រាប់ពូជស្រូវ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន

ចេញ​ផ្សាយ​ ១៣ ឧសភា ២០២២ 4654

នាព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយគម្រោងស្តីពី " កម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា ហៅកាត់ថា CAVAC " បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធានាគុណភាពពូជដំណាំ (ប.គ.ព) (Quality Declared Seed-QDS) សម្រាប់ផលិតកម្ម និងអាជីវកម្មគ្រាប់ពូជស្រូវ។ ពិធីនេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ងួន រតន: អភិបាលនៃគណអភិបាលខេត្ត លោកស្រី Amber Cernobs លេខាទី១ ស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី  Miyahary AI តំណាងអង្គការ JICA។ ពិធីនេះក៏មានវត្តមានឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម (GDA) មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក-លោកស្រីប្រធានសហគមន៍កសិកម្មទាំង ១០ តំណាងឲ្យខេត្តទាំង ៨ គឺ៖ សហគមន៍កសិកម្មអូរសារាយ (តាកែវ) សហគមន៍កសិកម្មផលិតពូជស្រូវសំរោងមានជ័យ (បន្ទាយមានជ័យ) សហគមន៍កសិកម្មស្រករពន្លកថ្មី (ពោធិ៍សាត់) សហគមន៍កសិកម្មជីក្រែងសាមគ្គី (សៀមរាប) សហគមន៍កសិកម្មចម្រើនផលរាំងកេសី ទឹកចិត្តកសិករគារមានជ័យ និងឃុំកំពង់ព្រៀង (បាត់ដំបង) សហគមន៍កសិកម្មខេមស៊ីដជេជចង្វារ (កំពង់ឆ្នាំង) សហគមន៍កសិកម្មបាភ្នំមាន ជ័យ (ព្រៃវែង) និងសហគមន៍កសិកម្មឃុំត្រពាំងឬស្សី (កំពង់ធំ)។ ក្រៅពីនេះ  ក៏មានវត្តមានអង្គការ IRRI និង CARDI និង មន្រ្តីជំនាញអញ្ជើញមកពី GDA។ 

ជាបឋមឯកឧត្តមអភិបាលនៃគណអភិបាលខេត្តបានអានរបាយការណ៍ជូនអង្គពិធីជ្រាបអំពីភូមិសាស្រ្តរដ្ឋបាល ការងារសេដ្ឋកិច្ច សង្គម និងបង្កបង្កើនផល។ល។ បន្ទាប់មកលោកស្រីតំណាង អង្គការ JICA និងស្ថានទូតអូស្រ្តាលីបានធ្វើចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងកម្មវិធីនាព្រឹកនេះ ហើយពួកគាត់សង្ឃឹមថា ប.គ.ព នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាគុណភាពគ្រប់ពូជស្រូវ ដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មស្រូវទាំងបរិមាណ និងគុណភាព មានការប្រកួតប្រជែង ឆ្លើយ តបតាមតម្រូវការទីផ្សារ និងជាពិសេសចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់សមាជិកសហគមន៍តាមរយ:ការផលិត និងលក់ចែកចាយគ្រាប់ពូជស្រូវមានគុណភាពជូនកសិករនាពេលអនាគត។ 

មានចំណាប់អារម្មណ៍ នាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏មាន តម្លៃដែលតួអង្គពាក់ព័ន្ធ បានសហការគ្នារៀបចំពិធីដ៏មានសារសំខាន់នេះឡើងប្រកបដោយផ្លែផ្កា និងជាពិសេសចំណាប់អារម្មណ៍របស់លោកស្រី Miyahary AI និងលោកស្រី Amber Cernobs។ លោកបានជម្រាបជូនអង្គពិធីថា ប.គ.ព (QDS) ត្រូវបានរៀបចំដោយផ្អែកលើសៀវភៅគោលការណ៍ណែនាំរបស់អង្គការ FAO នៅឆ្នាំ២០០៦។ ចាប់តាំងពីឆ្នាំ២០១៩ អគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយគម្រោងកម្មវិធីស្តីពី “ ខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី ហៅកាត់ថា CAVAC" និង JICA ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយពី ប.គ.ព ដល់អ្នកពាក់ព័ន្ធសរុបចំនួន ៨៥នាក់ ដែលអញ្ជើញមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងកសិករផលិតគ្រាប់ពូជស្រូវនៅក្នុងខេត្តទាំង ៨ ខាងលើ។ បន្ទាប់មក អគ្គនាយកដ្ឋានកសិកម្មបានបណ្តុះបណ្តាលមន្ត្រីបង្គោលនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីសាកល្បងអនុវត្ត ប្រព័ន្ធ ប.គ.ព  លើផលិតកម្មគ្រាប់ពូជស្រូវ នៅក្នុងរដូវវស្សាឆ្នាំ២០២០ និងឆ្នាំ២០២១ ជាមួយសហគមន៍កសិកម្មចំនួន១០។ នៅក្នុងឆ្នាំ២០២២ បានរៀបចំចងក្រង និងបោះពុម្ពឯកសារសំខាន់ៗមួយចំនួនដូចជា ១. គោលការណ៍ណែនាំស្តីពី ប.គ.ព ២. ឯកសារ ប.គ.ព សម្រាប់ផលិតកម្ម និងអាជីវកម្មគ្រាប់ពូជស្រូវ និង៣. គោលការណ៍ណែនាំបច្ចេកទសេត្រួតពិនិត្យគុណភាពគ្រាប់ពូជស្រូវតាម ប.គ.ព ដែលនឹងចែកជូន និងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ។ 

សមិទ្ធផលដែលយើងសម្រេចបានខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាវាពិតជាបានឆ្លើយតប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅសម្រាប់វិស័យកសិកម្ម គឺការធ្វើទំនើបកម្មវិស័យកសិកម្ម ការបង្កើនតម្លៃបន្ថែម និងការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារ និងការប្រកួតប្រជែងក្នុងតំបន់ និងនៅលើសាកលលោក ជាពិសេសការធានាចីរភាពកំណើនសេដ្ឋកិច្ច-សង្គម ការកាត់បន្ថយភាពក្រីក្រ ការបង្កើតការងារ កាត់បន្ថយចំណាកស្រុក  និងធានាបាននូវប្រព័ន្ធសន្តិសុខស្បៀង ចីរភាព និង បរិយាប័ន្នដោយផ្សារភ្ជាប់ទៅនឹង “គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា”  នាឆ្នាំ២០៣០ ។  ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យ នាយកដ្ឋានពូជដំណាំ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និងជាពិសេសដៃគូអភិវឌ្ឍន៍ វិស័យឯកជន សហគមន៍កសិកម្ម និងស្ថាប័នពាក់ព័ន្ធបន្តគាំទ្រ ជួយសហការអនុវត្ត ប.គ.ព នេះឱ្យទទួលបានជោគជ័យ សំដៅរួមគ្នាលើកស្ទួយវិស័យពូជដំណាំនៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងបង្កើនភាពជឿទុកចិត្ត  និងបន្តគាំទ្រ។ សម្រាប់ទិសដៅអនុវត្តបន្ត ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្មយកចិត្តទុកដាក់លើចំណុចសំខាន់ៗខាងក្រោម ៖ 

 ទី១. ត្រូវជំរុញការផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំនិងសិទ្ធិអ្នកបង្កាត់ពូជដំណាំ និងគោលនយោបាយពូជដំណាំនៅកម្ពុជាឱ្យបានទូលំទូលាយ។ 

 ទី២. ត្រូវជំរុញឱ្យអ្នកផលិតពូជ និងអ្នកធ្វើអាជីវកម្មពូជដំណាំនៅកម្ពុជា ចុះបញ្ជីប្រភេទពូជដំណាំដើម្បីធានាបាននូវគ្រាប់ពូជដែលមានគុណភាពល្អ។

 ទី៣. ត្រូវពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ជាតិកសិកម្មសម្រាប់វិភាគគុណភាពពូជដំណាំ ដើម្បីគាំទ្រដល់ការត្រួតពិនិត្យគុណភាពពូជដំណាំដែលស្ថិតនៅក្រោមប្រព័ន្ធផ្តល់វិញ្ញាបនបត្រ និងសម្រាប់តាមដានគុណភាពពូជដំណាំដែលចរាចរនៅលើទីផ្សារ។

 ទី៤. ត្រូវលើកទឹកចិត្តនិងជំរុញផលិតកម្មគ្រាប់ពូជ ដោយផ្សារភ្ជាប់រវាងអ្នកផលិត ជាមួយសហគមន៍កសិករ ឬអ្នកផលិតជាមួយក្រុមហ៊ុន តាមរយៈការអនុវត្តផលិតកម្មគ្រាប់ពូជតាមកិច្ចសន្យា។

 ទី៥. ត្រូវចងក្រងនិងបោះពុម្ពឯកសារបច្ចេកទេស គោលការណ៍ណែនាំផ្សេងៗទាក់ទងនឹង ប.គ.ព  និងផ្សាយឱ្យបានទូលំទូលាយ ។    

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅជូនចំពោះរដ្ឋាភិបាលអូស្រ្តាលី តាមរយ:កម្មវិធី CAVAC និងរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ:អង្គការ JICA ដែលបានសហការជួបឧបត្ថម្ភទាំងសម្ភារ ឧបករណ៍បច្ចេកទេស និងថវិកា ដើម្បីគាំទ្រលើការអនុវត្តគម្រោងនេះ ហើយឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមថាគម្រោងនឹងត្រូវបានពង្រឹង និងពង្រីកឲ្យបានកាន់តែទូលំទូលាយទូទាំងប្រទេស ដោយឈរលើការធានាគុណភាពគ្រប់ពូជខ្ពស់ជាចំបង។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 27

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 31

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 33

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 318

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 338

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យការដំឡើងទ្រុងមាន់ និងផ្ទះសំណាញ់ ពីគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 342

លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ ក្នុងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (M&E PSI)»

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 404

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី»

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 528

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នឹងយាងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ឆ្នាំនេះផងដែរ!

នេះឱកាសល្អមួយមិនអាចរំលងបាន សូមចូលរួមព្រឹត្តិការណ៍កសិកម្ម CAFE26 នៅកោះពេជ្រ ជាមួយ ទ្រង់តូច នរោត្តម ជេនណា! ចូលរួមដោយសេរី ពីថ្ងៃទី ២៣-២៥ តុលា ខាងមុខនេះដើម្បី៖ — ស្វែងយល់ពីបច្ចេកវិទ្យាកសិកម្ម...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 682

លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ឱ្យផ្សព្វផ្សាយសមិទ្ធផល និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រធានប្រតិភូយុវជន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 676

ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 687

ឯកឧត្តមរដ្ឋមន្ត្រី ឌិត​ ទីណា​ អញ្ជើញជួបជាមួយ​ លោកជំទាវ Annie Genevard ក្នុងជំនួបពិភាក្សាការងារទ្វេភាគី

នាព្រឹកថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ព្រមទាំងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបជាមួយ​ លោកជំទាវ...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 725

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់បញ្ញាសប្បនិម្មិត(AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ» ជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...