ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួប ឯកឧត្តម Ben King ឯកអគ្គរដ្ឋទូតណូវែលហ្សូឡង់ប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ចេញ​ផ្សាយ​ ២៤ កុម្ភៈ ២០១៨ 16888

កាលពីវេលាម៉ោង ១៤:០០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួប ឯកឧត្តម Ben King ឯកអគ្គរដ្ឋទូតណូវែលហ្សូឡង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅបាងកក ប្រទេសថៃ នៅឯទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តម Ben King បានមានប្រសាសន៏ ថ្លែងអំណរគុណចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានអនុញ្ញាតអោយលោក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ រដ្ឋាភិបាលណូវែលហ្សូឡង់មានផែនការបង្កើត គម្រោងដំណាំសាកវប្បកម្មប្រកបដោយគុណភាព ឆ្នាំ២០២០-២០២២ នៅកម្ពុជា ដែលជួយគាំទ្រដល់ជីវភាពកសិករ និងជាគម្រោងដែលជួយជំរុញដល់ការនាំចេញផលិតផលកសិកម្មផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏មានបំណងអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តី ទស្សនកិច្ចនៅប្រទេសនូវែលហ្សូឡង់ ដើម្បីពិនិត្យមើលពីដំណើរការដាំដុះដំណាំសាកវប្បកម្ម ការចិញ្ចឹមគោយកទឹកដោះ ការចិញ្ចឹមសត្វ ដែលមានគុណភាពនិងសុវត្ថិភាព និងការត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យមុននឹងធ្វើការនាំចេញ។

រដ្ឋាភិបាលណូវែលហ្សូឡង់ ក៏កំពុងផ្តល់នូវការគាំទ្រហិរញ្ញប្បទានដល់បណ្តាប្រទេសនៅក្នុងតំបន់មេគង្គ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់អោយកាន់ភាពខ្លាំងក្លា ហើយវាអាចជាមូល ដ្ឋានដ៏រឹងមាំក្នុងការពង្រីកជំនួញនៅក្នុងទីផ្សារអន្តរជាតិផងដែរ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៏ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម Ben King និងសហការីមកកាន់ព្រះរាជាណាចក្រកម្ពុជា និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលណូវែលហ្សូឡង់ដែលបានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ថ្មីៗនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើការពង្រីកសក្តានុពលដាំដុះដំណាំសាកវប្បកម្ម និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស។ ដោយឡែកកម្ពុជាក៏នៅមានជួបនឹងបញ្ហាប្រឈមមួយចំនួនដូចជា ការគ្រប់គ្រងទឹកលើដី និងការរៀបចំប្រព័ន្ធធារាសាស្រ្តខ្នាតតូច និងបែបទំនើប ដូចជាប្រព័ន្ធតំណក់ទឹក (Drip) និងប្រព័ន្ធបាចសាច (Sprinkler) ជាដើម។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា កម្ពុជាបានអភិវឌ្ឍន៏នូវគម្រោងធំៗដូចជាទំនប់ទឹក និងប្រព័ន្ធធារាសាស្រ្តខ្នាតធំ ប៉ុន្តែប្រព័ន្ធចែកចាយខ្នាតតូចនៅពុំទាន់បានអភិវឌ្ឍ បានទូលំទូលាយនៅឡើយ ហើយប្រព័ន្ធទឹកក្រោមដីសម្រាប់ការស្រោចស្រពនៅតំបន់ទីទួលមួយចំនួនក៏ពុំទាន់បានប្រើប្រាស់ពេញលេញនៅឡើយ ដោយតំលៃអគ្គិសនីនៅកម្ពុជាមិនទាន់មានភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង។ ដូច្នេះ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថានៅក្នុងរយៈពេលដ៏ខ្លីខាងមុខ កម្ពុជានឹងបន្តទទួលបានគម្រោងគាំទ្រពីប្រទេសជាដៃគូបន្ថែមទៀត ដើម្បីបំពេញនូវចំណុចខ្វះខាតទាំងនេះ និងពន្លឿនការអភិវឌ្ឍន៏នៅកម្ពុជា។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 484

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 607

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 599

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 625

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 627

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 652

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 628

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 623

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 660

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 657

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 662

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 644

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...