សហគមន៍​ព្រៃឈើ​ដំណាក់​អ្នកតា​ថ្ម​ពូន​បានទទួល​ការលើកទឹកចិត្ត

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4653

ឯកឧត្តម​បណ្ឌិត ច​ន្ទ័ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​សហការី កាលពី​ថ្ងៃទី ២៩ឧសភា បាន​អញ្ជើញ​ទៅ​ព​និត្យ​សហគមន៍​ព្រៃឈើ​ដំណាក់​អ្នកតា​ថ្ម និ​សំណេះសំណាល ​ជាមួយ​ប្រជា​សហគមន៍​ចំនួន៤០០គ្រួសារ​នៅ​ភូមិ​ព្រៃ​យ៉ាវ ឃុំ​ស្រែ​ក្នុង ស្រុក​ជុំ​គិរី។

សហគមន៍​ព្រៃឈើ ​អ្នកតា​ថ្ម​ពូន​ ជា​សហគមន៍​មួយ ​ដែល​បាន​បង្កើតឡើង​នៅ​ឆ្នាំ២០០៣ ហើយ​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នៅ​ឆ្នាំ២០០៦។ សហគមន៍​អ្នកតា​ថ្ម​ពូន​មាន​ផ្ទៃដី​សរុប៩៨៥ហិកតា ដែល​រដ្ឋបាល​ព្រៃឈើ​ បាន​សហការ​ជាមួយ​អង្ក​ការ​DANIDA ចែក​សហគមន៍​នេះ​ជា ៤តំបន់ ដែល​បី​តំបន់​ជា​តំបន់​ប្រមូល​ផល និង​មួយ​តំបន់​ទៀត​សម្រាប់​ការពារ​ការហូរ​ច្រោះ។

ខណៈនោះ​លោក ឆេង គឹម​ស៊ុន ប្រធាន​រដ្ឋបាល​ព្រៃឈើ​ បាន​សូម​អំពាវនាវ​ដល​ប្រជាជន ​ដែល​រស់នៅក្នុង​តំបន់​ព្រៃ​សហគមន៍​នេះ​ ឲ​ជួយ​ការពារ​ហើយ​រដ្ឋបាល​ព្រៃឈើ​ក៏​កំពុងតែ​អំពាវនាវ​រក​ជំនួយ ​ពីរ​ដៃគូរ​អភិវឌ្ឍន៍​នានា ​ដើម្បី​បន្ត​ជួយ​ដល់​ការងារ​សហគម​ន៍ប​ជា​បន្តទៀត។

ឆ្លៀត​ក្នុងឱ​កាស​នេះ បន្ទាប់ពី​សេចក្តីរាយការណ៍​របស់​លោក​ឆេង គឹម​ស៊ុន រួចមក ឯកឧត្តម​រដ្ឋមន្ត្រី ​ក៏​អនុ​ញ្ញា​ត្ត​ឲ​ប្រជាជន​សហគមន៍ ​ឡើង​មានមតិ​នូវ​បញ្ហា​ ដែល​ជួបប្រទះ​ក៏​ជា​សំណូមពរ ។ ដោយ​មើលឃើញថា ​ប្រជាជន​សហគមន៍​មានការ​យល់ដឹង ​ពីរ​សារសំខាន់​នៃ​ការរក្សា​ព្រៃឈើ​ ដែល​បាន​ជួយ​ទិន្នផល​ស្រូវ ​របស់​ពួកគេ​ឲ​មានការ​កើនឡើង ​ពី​ឆ្នាំមុន​ត្រឹមតែ១, ៣តោន ​ក្នុង​មួយ​ហិកតា​មក ២,៥តោន​ក្នុង​មួយ​ហិកតា។ ទប់ទល់​ការហូរ​ច្រោះ​ដីខ្សាច់​មក ​វាលស្រែ​ដីស្រែ​ប្រែ​ពី​ដីស​មកជា​ដីខ្មៅ​ដោយសារ​កម្ទេច​ស្លឹកឈើ។

ឯកឧត្តមរដ្ឋមន្ត្រី ​បាន​ពន្យល់​ពី​ផលប្រយោជន៍​ នៃ​ការដាំដុះ​សណ្តែក ហើយ បានបញ្ជាក់​បន្ថែម​ថា ស​ហគ​មន៍​ព្រៃឈើ គឺជា​ការប្រគល់​ផ្ទេរ​ ឲ​ថ្នាក់ក្រោម​គ្រប់គ្រង ដើម្បី​បាន​ផលប្រយោជន៍​ ចឹ​ញ្ចឹ​ម​សហគមន៍ ​ដែល​ស្របតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល។

ឯកឧត្តម​បន្តទៀតថា​ ខណ្ឌរ​ដ្ឋ​បាល​ព្រៃឈើ ​ត្រូវ​បណ្តុះ​កូនឈើ ហើយ​ចែកជូន​ដើម្បី​ដាំ​នៅ​កន្លែង​ដី​ទំនេរ​ក្នុងព្រៃ​សហគមន៍ នេះ (រៀបចំ​កន្លែង​បណ្តុះ​ជូន​គាត់) កន្លែង​ណា​អា​ចប​ញ្ជូ​ល​ដាំ​ឬ​ស្សី ឬ​ផ្តៅ​បាន​គួរ​ដាំ​ប​ញ្ជូ​ល។ ឯកឧត្តម​បាន​បញ្ជក់​ថា មាន​ព្រៃឈើ​ មាន​មុខរបរ ​រក្សា​ព្រៃ​បាន ​គឺ​រក្សាបាន​នូវ​ជីវចម្រុះ។ ព្រៃឈើ​ផ្តល់​សារប្រយោជន៍​មានដូចជា ការទប់ស្កាត់​ ការហូរ​ច្រោះ​ផ្តល់​ជីជាតិ​ដល់​ដី។

ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​ណែនាំ​ដល់​រដ្ឋបាល​ព្រៃឈើ​ថា ដើម្បី​ឲ​ស្របតាម​កម្មវិធី​ព្រៃឈើ​ជាតិ ​ត្រូវបង្កើត​សហគមន៍​ព្រៃឈើ​ ឲ​បាន២លាន​ហិកតា​នៅ​ឆ្នាំ២០២៩គឺ​គប្បី​ជំរុញ​ឲ​បាន​ជាក់ស្តែង​ពី​ពេលនេះ​ទៅ។ ជំរុញ​ឲ​មានការ​ប្រលងប្រណាំង​ប្រចាំឆ្នាំ​ដើម្បី​ជ្រើសរើស​ប្រស​ហគ​មន៍​គំរូ​ទូទាំងប្រទេស(២៧២សហគមន៍)។

នៅ​ទីនោះ​ឯកឧត្តម​រដ្ឋមន្ត្រី ​ក៏បាន​ឧបត្ថម្ភ​ថវិការ១លាន​រៀល ​សម្រាប់​ជីក​អណ្តូងទឹក១កន្លែង ផ្តល់​កង់១២គ្រឿង​ដល់​សហគមន៍ និង​ប្រជា​សហគមន៍​ម្នាក់​ទទួលបាន​កូនឈើ​ហូប​ផ្លែ០១ដើម ​និង​ក្រមា០១។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 418

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 592

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 586

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 619

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 614

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 645

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 615

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 612

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 654

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 654

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 654

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 639

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...