ឯកឧត្តម បណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ផ្សព្វផ្សាយអំពីផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៦ និងរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់គាំទ្រសហគមន៍កសិកម្មទំនើប នៃកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) និងគម្រោងការបង្កើតភាពធន់នឹងអាកាសធាតុក្នុងខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា (CREA)

ចេញ​ផ្សាយ​ ២២ កុម្ភៈ ២០២៦ 2612

នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ លេខាធិការដ្ឋានកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសាលាអំពី «ការផ្សព្វផ្សាយផែនការសកម្មភាព និងថវិកា (AWPB) ឆ្នាំ២០២៦ និងការរៀបចំផែនការសម្រាប់គាំទ្រសហគមន៍កសិកម្មទំនើប (Modern Agricultural Communities – MACs)ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ឯកឧត្តម សាយ សុភភោគា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី គិត វិសិដ្ឋកញ្ញា អគ្គនាយិការងនៃអគ្គនាយកដ្ឋានកសិកម្មនិងប្រធានគ្រប់គ្រងសមាសភាគរង២.២ លោក ស៊ន វិចិត្រ ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមគាំទ្រលេខាធិការដ្ឋានកម្មវិធី ASPIRE-AT លោក សេង ទុយ ប្រធាននាយកដ្ឋានវិស្វកម្មកសិកម្ម និងជាប្រធានគម្រោងការបង្កើនភាពធន់នឹងអាកាសធាតុ ក្នុងខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា និងលោក ជា សាំងដូណា ប្រធាននាយកដ្ឋានសហគមន៍កសិកម្ម នៅសណ្ឋាគារ SUNWAY ។
សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីអគ្គនាយកដ្ឋានកសិកម្ម (GDA) តំណាង ក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT) ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ធនាគារសហគ្រាសធនតូច និងមធ្យម កម្ពុជា ម.ក (SME Bank) សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ថ្នាក់ដឹកនាំ ទីប្រឹក្សា និងអ្នកសម្របសម្រួលគម្រោងការបង្កើតភាពធន់នឹងអាកាសធាតុក្នុងខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា (CREA) ក្រុមហ៊ុន International Institute of Rural Reconstruction (IIRR) និងសមាគមបណ្តាញកសិករ និងធម្មជាតិ(FNN) ក្រុមហ៊ុន SBK Research and Development Co., Ltd ក្រុមហ៊ុន Nuppun Research and Consulting Co., Ltd ក្រុមហ៊ុនទីប្រឹក្សាផ្នែកពង្រឹងសមត្ថភាពសហគមន៍កសិកម្មទាំងបីតំបន់ (SP1-1, SP1-2, SP1-3) មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ទាំង ២១ ខេត្តគោលដៅ ព្រមទាំងទីប្រឹក្សានិងដៃគូពាក់ព័ន្ធសរុបចំនួន ១២២ នាក់ (ក្នុងនោះមានស្ត្រី ២៣ នាក់) ។
សិក្ខាសាលានេះ ផ្តោតលើចំណុចសំខាន់ៗ រួមមាន៖
១) បង្ហាញពីសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០២៥។
២) ផ្សព្វផ្សាយអំពីផែនការ សកម្មភាព និងថវិកាឆ្នាំ២០២៦ ដែលទទួលបានការអនុម័តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមូលនិធិ IFAD  និងកំណត់សកម្មភាព និងអ្នកទទួលខុសត្រូវ ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព និងទាន់ពេល។
៣) ការគាំទ្រសហគមន៍កសិកម្មទំនើប (MAC)៖ ផ្តោតលើការរៀបចំផែនការ និងប្រើប្រាស់មូលនិធិបន្ថែមសម្រាប់គាំទ្រដល់សហគមន៍កសិកម្មទំនើប។
៤) ការគាំទ្របច្ចេកទេសនិងថវិកាពី South-South Triangular Cooperation (SSTC) សម្រាប់កិច្ចការនាំចេញកសិផលទៅប្រទេសចិន។
៥) ជំរុញការនាំចេញ៖ ពិធីសារស្តីពីលក្ខខ័ណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែទុរេនស្រស់ទៅកាន់ប្រទេសចិន និងបន្តការរៀបចំពិធីសារស្តីពីលក្ខខ័ណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែខ្នុរ និងម្នាស់។
៦) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអំណោយផលដល់ទីផ្សារកសិផល៖ សិក្សាលទ្ធភាពសាងសង់ឃ្លាំងស្តុក ផ្សារកសិផល ផ្លូវ ស្ពាន និងប្រព័ន្ធស្រោចស្រព ដើម្បីគាំទ្រដល់ចរន្តផលិតកម្ម។
៧) ការគាំទ្រ MSMEs ចំនួន ៤០ ផ្នែកអភិវឌ្ឍន៍អាជីវកម្ម និងតភ្ជាប់ទៅទីផ្សារក្រៅស្រុក ។
៨) ផែនការពង្រឹងសមត្ថភាពសហគមន៍កសិកម្មចំនួន ៦២៣ ឱ្យក្លាយជាសហគ្រាសសេដ្ឋកិច្ចជនបទ។
៩) ផែនការគាំទ្រសហគមន៍កសិកម្មឱ្យមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាសមស្របនឹងអាកាសធាតុ សម្រាប់បង្កើនផលិតកម្ម។
នាឱកាសនោះ ឯកឧត្តម បណ្ឌិត មាស ពិសិដ្ឋ បានពាំនាំនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ដោយសង្កត់ធ្ងន់លើការលើកកម្ពស់សមត្ថភាពការគ្រប់គ្រង សហគមន៍កសិកម្មទំនើប(MAC) ការផលិតឱ្យត្រូវតាមតម្រូវការទីផ្សារទាំងបរិមាណ និងគុណភាព និងការបង្ហាញនូវភាពឆ្នើមនៃជំនាញរបស់មន្ត្រី និងទីប្រឹក្សា ដើម្បីដោះស្រាយបញ្ហាប្រឈមជូនកសិករ និងសហគមន៍កសិកម្ម ឱ្យទាន់សភាពការណ៍។ 
តាមរយៈផែនការឆ្នាំ២០២៦ នេះ កម្មវិធី ASPIRE-AT និងគម្រោង CREA នឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ទីផ្សារ ផ្តល់ហិរញ្ញប្បទាន និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីបង្កើតកំណើនសេដ្ឋកិច្ចជនបទប្រកបដោយចីរភាពនៅកម្ពុជា។
យើងមានមោទនភាពយ៉ាងខ្លាំង ដែលកម្មវិធី ASPIRE-AT ទទួលបានការវាយតម្លៃខ្ពស់ពី IFAD ដែលបានផ្តល់ថវិកាបន្ថែម សម្រាប់ជួយគាំទ្រដល់សហគមន៍កសិកម្មទំនើប(MAC) ដើម្បីដោះស្រាយបញ្ហាមួយចំនួនក្នុងវិស័យកសិកម្ម និងដៃគូអភិវឌ្ឍន៍សំខាន់ៗមួយចំនួនទៀតដូចជា SSTC និង CIDCA ដែលបានផ្តល់ថវិកាបន្ថែមដើម្បីពង្រឹងក្នុងការបន្ថែមតម្លៃកសិផលក្រោយពេលប្រមូលផល និងគាំទ្រលើការនាំចេញកសិផលពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិនឱ្យកាន់តែមានភាពទូលំទូលាយជាងមុន។ ការទទួលបានទំនុកចិត្តពី IFAD ក៏ដូចជា SSTC និង CIDCA គឺជាការទទួលស្គាល់នូវគុណតម្លៃនៃកិច្ចខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធទាំងអស់គ្នា។
ជាចុងក្រោយ ឯកឧត្តម បណ្ឌិត មាស ពិសិដ្ឋ បានផ្តល់អនុវត្តសាសន៍ដ៏ថ្លៃថ្លាចំពោះអង្គសិក្ខាសាលាទាំងមូល ដោយបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗ ក្នុងការលើកកម្ពស់ស្មារតីជាម្ចាស់ការ និងភាពឆ្នើមនៃជំនាញរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ទីប្រឹក្សានៃគម្រោង ក្នុងការដោះស្រាយបញ្ហាប្រឈមជូនកសិករឱ្យទាន់សភាពការណ៍ ដើម្បីបំប្លែងផែនការសកម្មភាពឆ្នាំ២០២៦ ឱ្យទៅជាសមិទ្ធផលជាក់ស្តែង ប្រកបដោយចីរភាពសម្រាប់កសិករ និងសហគមន៍កសិកម្មក្នុងខេត្តគោលដៅ ។
ឯកឧត្តមនាយក បានផ្តល់ជាការណែនាំឱ្យមានការពិគ្រោះពិភាក្សាក្នុងករណីដែលមានបញ្ហារាំងស្ទះ  ឬជួបនូវបញ្ហាដែលត្រូវការដោះស្រាយបបន្ទាន់ ទាំងថ្នាក់ខេត្ត ទីប្រឹក្សា និងអ្នកពាក់ព័ន្ធ ត្រូវជូនដំណឹងមក ទីប្រឹក្សាតាមផ្នែក ឬថ្នាក់ដឹកនាំកម្មវិធី ដើម្បីចាត់វិធានការសម្របសម្របដើម្បីដោយស្រាយឱ្យបានលឿន។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 30

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 39

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 59

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 64

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 61

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 236

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 226

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 238

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 272

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 296

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 310

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 404

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...