នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានអញ្ជើញចូលរួមជាគណ:អធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យជលផលឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមជាគណៈអធិបតីពីឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ និងលោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោក លោកស្រីថ្នាក់ដឹកនាំនិងមន្រ្តីរដ្ឋបាលជលផល ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយអធិការដ្ឋានរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផល និងមន្ត្រី សរុបចំនួន៨២នាក់ ក្នុងនោះស្រី១២នាក់។