ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មជី-ថ្នាំកសិកម្ម នៅខេត្តតាកែវ

ចេញ​ផ្សាយ​ ២៧ ឧសភា ២០២៥ 2801

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ ដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងជីកសិកម្ម-ថ្នាំកសិកម្ម ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រង ផ្គត់ផ្គង់ និងចែកចាយធាតុចូលកសិកម្ម ការយល់ដឹងរបស់ប្រជាកសិករ ដោយផ្សារភ្ជាប់ជាមួយមន្រ្តីជំនាញបច្ចេកទេស មន្រ្តីកសិកម្មឃុំ ក្នុងការធានាបាននូវគុណភាព សុវត្ថិភាព បង្កើនផលិតកម្មធាតុចូលកសិកម្មក្នុងស្រុក និងប្រសិទ្ធភាពសេដ្ឋកិច្ច និងចូលរួមទប់ស្កាត់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្មខុសច្បាប់នៅលើទីផ្សារ។

វគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមពីលោក លី សាវ៉េត អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្មដែលជាគ្រូឧទ្ទេស លោក ឃុត ប៊ុនធឿន ប្រធានអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត និងមានសិក្ខាកាមចូលរួមសរុប៨២នាក់ ក្នុងនោះមន្រ្តីកសិកម្មឃុំចំនួន២០នាក់។

នាឱកាសនោះដែរ ឯកឧត្តម ឡោ រស្មី បានផ្តាំផ្ញើ ក៏ដូចជាសំណូមពរដល់ថ្នាក់ខេត្ត និងមន្ទីរដែលជាសមត្ថកិច្ចជំនាញ ត្រូវណែនាំអាជីវករដែលស្នើសុំបើកដេប៉ូលក់ជី-ថ្នាំកសិកម្ម ឱ្យចេះបែងចែករវាងជី-ថ្នាំកសិកម្ម និងទំនិញផ្សេងៗ ដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់គ្រួសារខ្លួនឯង និងសុខភាពសាធារណៈ។ បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះទៅ មន្រ្តីជំនាញត្រូវផលិតជាវីឌីអូមេរៀន និងជាឯកសារបទបង្ហាញ ដើម្បីឱ្យមន្រ្តីកសិកម្មឃុំ ដែលជាអ្នកធ្វើការផ្ទាល់ជាមួយប្រជាកសិករយកទៅផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយតាមរយៈនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជាមួយនេះដែរ ឯកឧត្តមក៏បានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលនេះឱ្យបានពេញលេញ ដើម្បីធានាថា ជី និងថ្នាំកសិកម្មដែលកំពុងធ្វើអាជីវកម្មនៅលើទីផ្សារមានគុណភាពខ្ពស់ មានប្រភពស្របច្បាប់ និងមានការទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រឹមត្រូវ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាកសិករយើង និងការចំណាយថ្លៃដើមទាប ក៏ដូចជា ត្រូវទុកដាក់ជី-ថ្នាំកសិកម្ម  សំបកវេចខ្ចប់ជី-ថ្នាំ បន្ទាប់ពីប្រើរួច ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដោយមិនត្រូវបោះចោលតាមទីវាល និងក្នុងទឹកដែលអាចបង្កផលប៉ះពាល់ដល់សុខភាព ធ្វើឱ្យបាត់បង់តុល្យភាពជីវសាស្រ្តសត្វមានប្រយោជន៍ បំពុលបរិស្ថាន (ទឹក ដី បរិយាកាស) និងជាឧបសគ្គដល់ការនាំចេញកសិផលទៅលក់នៅក្រៅប្រទេស ជាពិសេសលក្ខខណ្ឌតម្រូវនៃការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប ដោយស្នើឱ្យគ្រូឧទ្ទេសពន្យល់ផ្សព្វផ្សាយអំពីការប្រើប្រាស់ថ្នាំទ្រីស៊ីក្លាហ្សូល និងអាសេមីព្រីដដល់អាជីវករ និងមន្រ្តីកសិកម្ម ដើម្បីជួយផ្សព្វផ្សាយបន្ត ព្រមទាំងត្រូវអនុវត្តវិធានបច្ចេកទេស និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ដើម្បីធានាសុវត្ថិភាពទាំងអាជីវករ និងកសិករ ប្រកបដោយភាតរភាពបរិស្ថាននិងប្រសិទ្ធភាពសេដ្ឋកិច្ច។ ក្នុងករណីស្វែងរកដំណោះស្រាយលើបញ្ហាបច្ចេកទេសកសិកម្មដល់កសិករ សូមទំនាក់ទំនងលេខ៖១២៨៩ ដោយឥតគិតថ្លៃ។ 

សរុបមក សិក្ខាកាមទាំងអស់មានសេចក្តីសោមនស្សរីករាយ និងបានសម្តែងការតាំងចិត្តចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះឱ្យបានចប់តាមកម្មវិធីដែលបានគ្រោងទុក ដើម្បីទទួលបានវិញ្ញាបនបត្រប្រកបដោយសមធម៌ និងមនសិការវិជ្ជាជីវៈ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 333

ថ្នាក់ដឹកនាំក្រសួង បានចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចអាងកំពីងពួយ...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 324

ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងកសិកម្ម បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤...
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 600

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 671

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 655

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 665

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 662

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 690

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 656

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 659

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 691

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 693

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦