ព័ត៌មានផ្សេងៗទៀត
កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាខេត្តកំពង់ស្ពឺ មានរៀបចំពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការប្រមូលផលដំណាំស្វាយ និងផ្លែឈើផ្សេងៗ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រុមហ៊ុន ម៉ៅ លីហ្គើស៊ី និងតំណាងក្រុមហ៊ុន Hyundai Indochina។
សិក្ខាសាលានេះត្រូវរៀបចំឡើងក្នុងគោលបំណង រួមគ្នាពិនិត្យ ចែករំលែក និងទទួលបានចំណេះដឹងអំពីបច្ចេកទេសថែទាំ វេចខ្ចប់ផ្លែស្វាយ និងផ្លែឈើផ្សេងទៀត ពិសេសវិធានអនាម័យ និងភូតគាមអនាម័យ ដើម្បីជំរុញការធ្វើពាណិជ្ជូបនីយកម្មកសិកម្មឱ្យបានសមស្របតាមស្តង់ដា។