ព័ត៌មានផ្សេងៗទៀត
ព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ រដ្ឋបាលព្រៃឈើបានរៀបចំសិក្ខាសាលាស្តីពី “ការចាប់ផ្តើមអនុវត្តគម្រោងនៃការបង្កើតព្រៃលំហែកម្សាន្តនៅ តំបន់ព្រៃចម្ការពូជគ្រញូង ខេត្តសៀមរាប” ក្រោមអធិបតីភាព លោក ច័ន្ទ ប៉ុណ្ណិកា អនុប្រធានរដ្ឋបាលព្រៃឈើ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុង សំអាត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ។
សិក្ខាសាលានេះរៀបចំឡើងដើម្បី ផ្តល់ព័ត៌មានដល់អ្នកពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិស្តីពីការអនុវត្តគម្រោងនៃការបង្កើតព្រៃលំហែកម្សាន្តនៅ “តំបន់ព្រៃចម្ការពូជគ្រញូង” ខេត្តសៀមរាប ដែលជាជំនួយរបស់ស្ថាប័នសេវាកម្មព្រៃឈើកូរ៉េ (KFS)។