នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំពិធីបើកសិក្ខាសាលាស្តីពី នីតិវិធី និងបច្ចេកទេសក្នុងការគ្រប់គ្រងធាតុចូលក្នុងផលិតកម្មកសិកម្ម ក្រោមអធិតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ អញ្ជើញចូលរួមក្នុងពិធីនោះមានឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឺកនាំអង្គភាពក្រោមឱវាទក្រសួង និងអស់លោក លោកស្រី ជាថ្នាក់នាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីក្រោមឱវាទក្រសួង ។ នៅចុងបញ្ចប់នៃកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់កិត្តិយសបំពាក់សញ្ញាស័ក្ដិជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានគរបាលយុត្តិធ៌មនៃនាយកដ្ឋាននីតិកម្មកសិកម្ម ហើយនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត។ សូមរកអានសុន្ទរកថារបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនភ្ជាប់ក្នុងរូបភាពខាងក្រោម។