ព័ត៌មានផ្សេងៗទៀត
ផ្សោតអ៊ីរ៉ាវ៉ាឌីទឹកប្រៃ (ដូហ្វីន) ឬហៅថាផ្សោតក្បាលត្រឡោក ចំនួនជាង៥០ក្បាលត្ រូវបានរកឃើញ ក្នុងដែនសមុទ្រខេត្តកែប នៃប្រទេសកម្ពុជា ហើយសត្វផ្សោតប្រភេទនេះក៏ប្រទះ ឃើញមាននៅតំបន់ប្រជុំកោះរ៉ុង ខេត្តព្រះសីហនុ និងតំបន់ពាមក្រសោប ខេត្តកោះកុងផងដែរ។
ផ្សោតប្រភេទនេះ ទាក់ទងគ្នាដោយបញ្ចេញសម្លេងផ្សេងៗគ្នា នៅហ្វ្រេក្រង់ទំហំ៦០មេហ្គាហឺត (60Mhz)។ ផ្សោតនេះហែលទឹកមិនលឿនទេ ប៉ុន្តែនៅពេលដែលមានអារម្មណ៍ថា ទទួលគ្រោះថា្នក់ វាអាចហែលបានដល់ទៅ ២០ទៅ២៥ គ.ម/១ម៉ោង។ ចំណែកអាហារជាប្រចាំរបស់វាគឺ ត្រីល្អិតៗ បង្គារ បង្កង និង មឹកជាដើម។