ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារជំនាញជួបសំណះសំណាល និងសួរសុខទុក្ខបងប្អូនកងទ័ពនៅស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ

ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០២៦ 2359

នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចសិក្សាផលិតកម្មដំណាំបន្លែវៃឆ្លាតធន់នឹងអាកាសធាតុរបស់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CaWSIP បានដឹកនាំក្រុមការងារ អមដោយលោកប្រធានមន្ទីរ និងមន្រ្ដីជំនាញនៃមន្ទីរកសិកម្មខេត្ដព្រះវិហារ ជួបសំណះសំណាល និងសួរសុខទុក្ខបងប្អូនវីរកងទ័ព ស្រុកជាំក្សាន្ត ខេត្ដព្រះវិហារ។ 
ក្នុងឱកាសដ៏មានន័យនេះ ឯកឧត្ដមបណ្ឌិត បានគោរពកោតសរសើរដល់វីរយុទ្ធជនរបស់យើង ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ លះបង់ជីវិត ដើម្បីការពារបូរណភាពទឹកដី មាតុភូមិនៃយើង ហើយក្នុងនាមអ្នកនៅសមភូមិក្រោយក៏សូមចែករំលែក រែកពុននូវទុក្ខលំបាក និងផលលំបាកទាំងនេះទាំងអស់គ្នា រួមគ្នាប្រឹងប្រែង តស៊ូ លះបង់ បន្តពង្រឹងនិងលើកកម្ពស់សមត្ថភាព ដើម្បីប្រែក្លាយការលំបាកនេះ ឱ្យក្លាយទៅជាចលនាជាតិ ចលនារួបរួមជាតិ ឯកភាពជាតិ ដើម្បីជាម្ចាស់ការពារជាតិ និងកសាងជាតិខ្មែរយើងឱ្យខ្លាំងពូកែ រឹងមាំ និងមានស្ថិរភាព ព្រមទាំងជំរុញដល់ការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនជឿនលឿនជានិរន្តរ៍។ 
ទន្ទឹមនឹងនោះដែរ ឯកឧត្ដមបណ្ឌិត ក៏បានឧបត្ថម្ភជាសម្ភារៈ បរិក្ខារសម្រាប់ប្រើប្រាស់ និងជំរុញផលិតកម្មស្បៀងផ្គត់ផ្គង់កងទ័ព (ម៉ាស៊ីនបូមទឹក ទុយោនិងបរិក្ខាសម្រាប់រៀបចំប្រព័ន្ធស្រោចស្រព ពូជបន្លែសំខាន់ៗ កូនត្រី កូនកង្កែបពូជ មាន់ពូជ ចំណីសត្វ ថ្នាំសង្កូវសំខាន់ៗ ) នៅក្នុង មូលដ្ឋានកងទ័ព ដើម្បីជាការចូលរួមលើកទឹកចិត្ត និងបង្ហាញការគាំទ្រចំពោះការលះបង់ និងការខិតខំបំពេញភារកិច្ចដ៏ថ្លៃថ្នូររបស់កងទ័ព ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងសុខសន្តិភាពជូនជាតិ និងប្រជាពលរដ្ឋ។ បន្ថែមពីនេះទៀត នេះមិនត្រឹមតែជាការឧបត្ថម្ភជាសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីសាមគ្គីភាព ក្តីអរគុណ និងការយកចិត្តទុកដាក់ចំពោះកងទ័ព ដែលជាបង្គោលសំខាន់នៃប្រទេសជាតិ។ ក្នុងនោះផងដែរ ឯកឧត្ដមបណ្ឌិត ក៏បានចាត់មន្ទីរកសិកម្មខេត្ដ និងមន្ត្រីក្រុមការងារគម្រោង CaWSIP បន្តពិនិត្យលទ្ធភាពជួយបន្ត គាំទ្របំពេញបន្ថែម ដោយផ្តល់ហេដ្ឋារចនាសម្ព័នគាំទ្រមាន ផ្ទះសំណាញ់ ស្រះទឹក ប្រព័ន្ធស្រោចស្រព និងធាតុចូល ដើម្បីលើកកម្ពស់សមត្ថភាពជំនាញបច្ចេកទេសលើការងារផលិតកម្មបន្លែ ការចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់កងទ័ពនៅក្នុងអង្គភាព៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 66

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 62

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 82

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 83

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 82

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 267

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 244

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 257

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 282

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 305

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 322

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 411

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...